គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ០៣ មករា កើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៧លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ២នាក់ (ស្រី ០នាក់), រងរបួសសរុប ៧នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ៣នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់) , មិនគោរពសិទ្ធិ ២លើក (ស្លាប់ ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់),ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់) និងស្រវឹង ១លើក (ស្លាប់ ០នាក់) ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print