បុរសជនជាតិចិនម្នាក់បើករថយន្តបុករថយន្ត២គ្រឿងឈប់រង់ចាំភ្លើងស្តុបសមត្ថកិច្ចមកអន្តរាគមន៍វាយសមត្ថកិច្ចឲ្យរងរបួសទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេបើករថយន្តយ៉ាងលឿនទៅបុកពីក្រោយរថយន្តតូ២គ្រឿង ឈប់រង់ចាំស្តុប ហើយប្រើហិង្សាវាយទៅលើសមត្ថកិច្ចបណ្តាលឲ្យរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវសហព័ន្ធរុស្ស៊ី
ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូស២គ្រឿង មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BN-1037 បើកដោយបុរសម្នាក់ រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀតជាប្រពន្ធ ចំណែករថយន្តព្រូសមួយគ្រឿងទៀត ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2BI-3616 បើកដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិច ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តទាំង២គ្រឿងក៏បានឈប់រងចាំភ្លើងស្តុបក្រហម ពេលនោះដែរស្រាប់តែមានរថយន្តបង្កម៉ាក LexusLX470 ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2A-6787 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរមកពីក្រោយស្របគ្នា ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកពីក្រោយរថយន្តតូយូតាព្រូស ពេញទំហឹងរុញផ្ទប់និងរថយន្តមួយគ្រឿងទៀត នៅពីមុខបណ្តាលឲ្យខូចខាតយ៉ាងដំណំ ពេលនោះដែរសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីឲ្យភាគីសងខាងសម្រួលគ្នាបែរជាបុរសជនជាតិចិន ប្រើកាយវិការច្រងេងច្រង៉ាងវាយទៅលើសមត្ថកិច្ច២នាក់ បណ្តាលឲ្យរងរបួសផងដែរ បន្ទាប់មកសមត្ថកិច្ចក៏បានដាក់កម្លាំងមកបន្ថែម ដើម្បីឃាត់ខ្លួនបុរសជនជាតិចិនរូបនោះ ដែលបើករថយន្តបង្កហើយប្រើហិង្សាលើសមត្ថកិច្ច យកទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី ៣ សួរនាំបន្តនិងចាត់ការទៅតាមនីតិវិធី។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់វាស់វែង និងធ្វើកំណត់ហេតុយករថយន្តពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកឯរថយន្តមួយគ្រឿងទៀត ម្ចាស់មិនចង់វែងឆ្ងាយ ក៏សុំសមត្ថកិច្ចយករថយន្តចេញពីកន្លែងកើតហេតុ ទៅជួសជុលដោយខ្លួនឯង៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print