អង្គការក្រុមប្រឹក្សាវប្បធម៌អាសុី ICAPP ដៃគូររបស់អង្គការយូណេស្គូចូលរួមអបអរសាទរជាមួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលបានកំណត់យកថ្ងៃ ២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អង្គការក្រុមប្រឹក្សាវប្បធម៌អាសុី ICAPP ដៃគូររបស់អង្គការយូណេស្គូចូលរួមអបអរសាទរជាមួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលបានកំណត់យកថ្ងៃ ២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា ដែលជាការផ្តួចផ្តើមគំនិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីអបអរទិវាសន្តិភាពនៅកម្ពុជា អង្គការក្រុមប្រឹក្សាវប្បធម៌អាសុី ICAPP បានរៀបចំកម្មវិធីច្រូតស្រូវព្រះពុទ្ធ-ស្រូវកាឡានាម៉ាក់។ ដែលបានដាំដុះដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ដើម្បីអបអរសាទរទិវាសន្តិភាពនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានរៀបចំ ពិធីច្រូតស្រូវព្រះពុទ្ធ – ស្រូវ កាឡានាម៉ាក់ Kalanmak នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានដាំ ដុះក្នុងដំណាក់កាលពិសោធន៍ដោយជោគជ័យ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ស្រូវព្រះភាឡានាម៉ាក់ គឺជា អរិយធម៌ដ៏សំខាន់មួយនៅក្នុងពុទ្ធប្រវត្តិ ដែលត្រូវបានគេដាំនិងអភិរក្សយ៉ាងតឹងរឹងបំផុត នៅក្រុងកាពីឡាវ៉ាទូ និងក្រុងលុម្ពិនីនៃប្រទេសនេប៉ាល់ ដើម្បីរក្សាអត្តសញ្ញាណនិងប្រភពដើមដែលមានអាយុកាលជាង ៥០០០ឆ្នាំ មកហើយ។ ស្រូវព្រះពុទ្ធកាឡានាម៉ាក់នេះ ជាប្រភេទអង្គរបុរាណ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹង ព្រះពុទ្ធសាសនា ក្នុងដំណើររបស់ព្រះអង្គបន្ទាប់ពីព្រះអង្គទ្រង់បានត្រាស់ដឹង។ ព្រះពុទ្ធព្រះអង្គទ្រង់សព្វព្រះ រាជហរទ័យសោយអង្គរកាឡានាម៉ាក់ ដែលមានក្លិនក្រអូបយ៉ាងពិសេសនេះ ហើយត្រូវបានចាត់ទុកថាជាអាហារ ដ៏ពិសិដ្ឋនៅក្នុងសហគមន៍ពុទ្ធសាសនា ដែលត្រូវបានគេប្រើជាញឹកញាប់នៅក្នុងពិធីបុណ្យបូជាចំពោះព្រះពុទ្ធសាសនា ហើយជាទូទៅត្រូវបានប្រគេនព្រះសង្ឃ និងមាតាបិតា ជាការគោរពនិងដឹងគុណ។ ស្រូវព្រះកាឡានាម៉ាក់នេះ ត្រូវបានផ្តល់ជូនមកកម្ពុជាជាលើកដំបូង សម្រាប់ជាអំណោយក្នុងឱកាស នៃពិធីប្រគល់គោរមងារជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៦ ជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក និងជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក» កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។ តាមរយៈការអនុវត្តសកម្មភាពព្រះពុទ្ធសាសនាដ៏ល្អអស្ចារ្យ អង្គការពុទ្ធសាសនិកពិភពលោក WFB) ក៏បានថ្វាយ ព្រះរាជគោរមងារ ព្រះរាជពុទ្ធមាមកាភិបាល ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print