ខេត្តស្វាយរៀង: មានករណីគ្រោះអគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិង ម្ចាស់ផ្ទះប្រញាប់ប្រញាលដងទឹកជះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ប៉ុន្តែអកុសលយឹតពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៨និង២០នាទី ព្រឹក ថ្ងៃទី៤ខែមករា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុច ភូមិព្រះបាក់ករឃុំព្រៃធំស្រុកកំពង់រោទិ៍។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់ផ្ទះមាន ឈ្មោះគង់ ឡាត់ ភេទស្រីអាយុ៧៩ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រះបាក់ករឃុំព្រៃធំស្រុកកំពង់រោទិ៍។
សំភារះដែលខូចខាតទ្រព្យសម្បត្តិរួមមាន ផ្ទះ មានទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រ សង់អំពីរឈើសសរ បេតុងជញ្ជាំងសង្ខ័សីដំបូលសង្ខ័សី ខូខខាត ឆេះទាំងស្រុង។
ស្រូវ៥បាវនិងអង្ករ០១បាវ ប្រាក់រៀលចំនួន១៥០០០០៛(ដប់ប្រាំមុឺនរៀល)និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បើតាមម្ចាស់ផ្ទះបានអោយដឹងថាមុនកើតហេតុគាត់ឃើញសត្វកណ្ឌៀរជាច្រើននៅសសរឈើទើបគាត់បានយកចំបើង ដុតភ្លើងដើម្បីរោលវាអោយចេញ ក្រោយមកស្រាប់តែភ្លើងឆេះរោលរាលឡើងធ្វើអោយគាត់ភ័យស្រឡាំងកាំងហៅអ្នកភូមិជួយជួយពន្លត់និងរបាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តេាគមន៍យករថយន្តជួយបាញ់ពន្លត់ប៉ុន្តែអកុសលហួសពេល ទៅហើយដោយភ្លើងឆេះ ពេញក្រមុំ បាត់ទៅហើយបានត្រឹមសោកស្ដាយប៉ុណ្ណោះប៉ុន្តែមិនបណ្ដាលអោយមានមនុស្ស រងគ្រោះថ្នាក់នោះទេ៕