មន្ត្រីជំនាញរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព រួមមាន ទឹកដោះគោខាប់ តែកញ្ចប់ តំណាប់

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនមានការប្រយ័ត្នអោយបានខ្ពស់ចំពោះការជាវ ទំនិញមកបរិភោគ ក្រែងប៉ះពាល់ដល់បញ្ហាសុខភាព ខណះបច្ចុប្បន្ននេះ មានឈ្មួញខ្លះ ដើម្បីតែប្រាក់ ភាពមានបានរបស់ខ្លួន ហ៊ានក្បត់ឧត្តមគិតខ្លួនឯង ទទួលទំនិញ ផុតកាលបរិច្ឆេតមកលក់ និងខូចគុណភាពជាដើម។

ជាក់ស្តែង មន្ត្រីជំនាញរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព រួមមាន ទឹកដោះគោខាប់ តែកញ្ចប់ តំណាប់ ។ល។ សរុបចំនួន ៥១.២៤៨ គីឡូក្រាម ដោយបានដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា ត្រៀមយកទៅកម្ទេចចោលក្រោយរកឃើញតាមហាងលក់ទំនិញចាប់ហ៊ួយមួយចំនួន ។

ការរកឃើញនេះគឺធ្វើឡើងកាលពីថ្ងៃទី២និងទី៣ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ នៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញ នៃភូមិសាស្ត្រសំខាន់ៗ ក្នុងខេត្តកែប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានបន្តអប់រំបញ្ជ្រាបការយល់ដឹងដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានា ដែលអគ្គនាយកដ្ឋាន ក.ប.ប. កំពុងអនុវត្ត ដើម្បីចៀសវាងការប្រព្រឹត្តបំពាន នាំឱ្យត្រូវប្រឈមចំពោះមុខច្បាប់ និងបានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិ​ភាពម្ហូបអាហារចំនួន ៧៧ផ្ទាំង និងខិត្តប័ណ្ណស្តីពីកិច្ចការហាឡាលចំនួន ២១សន្លឹកផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print