Update:រថយន្តដឹកសិស្សសាលាអន្តជាតិយីហោអាយធីខេ ឆ្លងចរន្តបង្កឲ្យមានអគ្គីភ័យឆាបឆេះ សំណាងល្អ គ្មានកូនសិស្សរងរបួស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកសិស្សសាលាអន្តជាតិយីហោអាយធីខេបានឆ្លងចរន្តបង្កឱ្យក្លាយទៅ ជាអណ្តាតភ្លើងបណ្តាលឱ្យឆាបឆេះបង្កមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់។

ហេតុការណ៍រថយន្តដឹកសិស្សឆេះនេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគឺឡូម៉ែត្រលេខ២១ ទៅលេខ២២ ស្ថិត នៅក្នុងភូមិបាក់ក ឃុំព្រៃពា្ញតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកកូនសិស្សរបស់សាលាអន្តរជាតិយីហោអាយធីខេម៉ាកសាំយ៉ុងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2X. 2304បើកបរដោយឈ្មោះកើកហោ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺដឹកកូនសិស្ស២៣នាក់តូចៗបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅ ពីទិស ខាងត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តឆ្លងចរន្តអគ្គិនីក្នុងរថយន្តបង្កជាអណ្តាតភ្លើងឆាបឆេះតែម្តងទៅ។

មន្ត្រីនគរបាលបានបន្តទៀតថា ក្នុងហេតុការណ៍ខាងលើពុំមានរបួសមនុស្សទេហើយ នគរបាលបានប្រើប្រាស់ អស់ទឹកចំនួន០១រថយន្តទើបរលត់អស់។

ចំពោះរថយន្តខាងលើ នគរបាលជំនាញ បានឱ្យម្ចាស់ដើមស្ទួចចេញពីកន្លែងកើតហេតុ យកទៅជួសជុលប្រើបន្តទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print