ឃាតកលាក់មុខ​ បន្តសម្លាប់មនុស្សម្នាក់​ និង​ ១៨នាក់ទៀត​រងរបួស​ធ្ងន់​ស្រាល​នៅទូទាំងប្រទេស​នាថ្ងៃ​ទី​០៤​ មករា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ៤ ខែមករា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ១១លើក បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខាងលើ​នេះ​ បានកើតឡើងចំនួន ១១លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ១៨នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ១នាក់) រងរបួសស្រាល ៧នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ០នាក់) ,មិនគោរពសញ្ញា ១លើក (ស្លាប់ ១នាក់), មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ០នាក់),បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់)។ 

គួរជម្រាបជូនថា​ នៅថ្ងៃទី០៤​ ខែមករា​នេះដែរ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានរកឃើញយានយន្តល្មើសចំនួន ៦៣៩គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​ ក្នុងរយៈពេល​មួយថ្ងៃ​។ 

យោង​តាមរបាយការណ៍លទ្ធផលរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១-៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា យានយន្តចូលគោលដៅចំនួន ២,០២៦គ្រឿង រថយន្តធំ ២២គ្រឿង រថយន្តតូច ៣៦៩គ្រឿង ម៉ូតូ ១,៦៣៥គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៩២គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ១៩២គ្រឿង និងម៉ូតូ ១,៣៨៦គ្រឿង (១,៣៨៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print