Barcelona បន្តប្រជែងក្នុងតំបន់ Top 3 ក្រោយឈ្នះម្ចាស់ផ្ទះ Las Palmas ២ទល់១

ចែករំលែក៖

កីឡាករ Ilkay Gundogan បានស៊ុតបាល់ប៉េណាល់ទីនៅម៉ោងបន្ថែមដើម្បីជួយឲ្យក្រុ មភ្ញៀវ Barcelona ផ្តួលក្រុមម្ចាស់ផ្ទះ Las Palmas ក្នុងលទ្ធផល២ទល់១ បន្ទាប់ពី៩០នាទីលទ្ធផលស្មើគ្នា១ទល១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ មករានេះ។

 កីឡាករជំនួស Daley Sinkgraven របស់ក្រុម Las Palmas បានរុញ Gundogan ឲ្យដួល ខណៈដែលអតីតខ្សែបម្រើManchester City រូបនេះហៀបនឹងងក់ក្បាលដើម្បីតែតបាល់បញ្ជូនទី។ Sinkgraven ត្រូវអាជ្ញាកណ្តាលផ្តល់ កាត ក្រហមហើយ បានពិន័យបាល់១១ម៉ែត្រដែលរ៉ាប់រងដោយ Gundogan ស៊ុត បាល់ បញ្ចូល ទី បានសម្រេចនៅនាទីទី៩០+១។

 កីឡាករ Ferran Torres បានរកគ្រាប់បាល់១គ្រាប់តាមស្មើនៅនាទីទី៥៥ បន្ទាប់ពីកីឡាករ Munir El Haddadi របស់ក្រុមម្ចាស់រកបាន១គ្រាប់នាំមុខក្នុងតង់ទី១នាទីទី១២ ប៉ុន្តែក្រុម Las Palmas នៅតែបរាជ័យ និងខឹងសម្បារនឹងការពិន័យចុងម៉ោង និងកាតក្រហម។

 ប្រធានក្រុម Kirian Rodriguez បាននិយាយថាខ្ញុំសង្ឃឹមថាសំឡេងទាំងអស់ចេញមក វាមិនមែនជារឿងធម្មតាទេ។ វាជាសំណួររបស់អាជ្ញាកណ្តាលដែលបង្ហាញឱ្យឃើញតិចតួចតាមដែលអាចធ្វើទៅបាន មិនមែនពួកគេសំខាន់ជាងកីឡាករ

 គ្រូបង្វឹកក្រុម Barcelona លោក Xavi បាននិយាយថាវាតែងតែមានភាពតានតឹង មានការភ័យគ្រប់គ្នាចង់ឈ្នះ។ ប្រសិនបើអ្នកនិយាយជាមួយខ្ញុំអំពីការពិន័យ វាហាក់ដូចជាខ្ញុំច្បាស់។ យើងបានឈ្នះនៅនាទីចុងក្រោយជាមួយនឹងបាល់ប៉េណាល់ទី។ ខ្ញុំយល់ពីKirian ប៉ុន្តែវាជាការរុញច្រាន ហើយវាជាការពិន័យ

 ជ័យជំនះនេះនាំឱ្យក្រុម Barcelona ទទួលបាន៤១ពិន្ទុពីការប្រកួតចំនួន១៩នៅ La Liga កំពុងឈរលេខ៣ក្នុងតារាង និងជាពិន្ទុខ្ពស់មួយ នៅដំណាក់កាលនេះក្នុងរយៈពេល៥រដូវកាលចុងក្រោយ ហើយមាន៧ពិន្ទុពីក្រុម Real Madrid និង Girona នៅលើកំពូលតារាង។ ចំណែកក្រុម Las Palmas នៅ តែ ស្ថិត ក្នុង ចំណាត់ ថ្នាក់ លេខ ១០ ក្នុង តារាង ដោយ រង បរាជ័យ ២ប្រកួតជាប់គ្នា (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print