ភ្នំពេញ ៖ មើលជាក់ស្តែង ឃើញថាអ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ច្រើនលើសលប់នៅមិនទាន់ស្គាល់គន្លងផ្លូវត្រូវខ្លួនបេីកបរនៅឡើយទេ ។ តើពួកគាត់ពិតជាមិនដឹងពិតមែន ឬ ដឹងហើយតែធ្វើមិនដឹង ហើយបំពាន ? ប្រសិនគ្រប់គ្នានាំគ្នាជិះតាមគំនូសបែងចែកផ្លូវបានត្រឹមត្រូវ នឹងកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះបានច្រើន ។ សូមចាប់ផ្តើមពីខ្លួនយើង ដើម្បីការពារជីវិតយើង ជៀសផុតពីករណីគ្រោះថ្នាក់ចរាចណ៍។ យ៉ាងហោចណាស់ក៏មានការខ្មាស់អៀនខ្លួនឯង ដែលព្យាយាមបើកបំពានគំនូសហាមឃាត់ មើលទៅពិបាកភ្នែក ប៉ុន្តែអ្នកបំពាននៅតែបំពាន នេះហើយជាចំណុច គ្រោះថ្នាក់ ការកកស្ទះចរាចរណ៍ដែលត្រូវបានកើតមាន ។
តាមរយះរូបភាព គឺជំនាញបានពន្យល់ អប់រំ អោយប្រើប្រាស់គន្លងណាសម្រាប់ អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ជាច្រើនឆ្នាំហើយ នៅមានបងប្អូនយើង ខ្លះដឹងធ្វើមិនដឹង បើកខុសតកន្ទុយគ្នា ដូច្នេះបោះបង់ការខុសឆ្គងចោលទៅ ដើម្បីសុវត្ថិភាពលើដងផ្លូវទាំងអស់គ្នា ៕