ដល់ក ! ជំនាញរកឃើញទំនិញជិត៥០តោនពុំមានអនុលោមភាពរយៈពេល២ថ្ងៃទី ៤-៥ ខែមករា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនអាជីវករយើងខ្លះរកសុីខ្វះភាពស្មោះត្រង់ដើម្បីប្រយោជន៍ មានបាន…មើល៍ចុះ! ដល់កហើយ ទំនិញជិត៥០តោនពុំមានអនុលោមភាពរយៈពេល២ថ្ងៃទី ៤-៥ ខែមករា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញនិងដកហូតទំនិញពុំមានអនុលោមភាពចំនួន ៤៦១.៦៥គីឡូក្រាម ដែលដាក់លក់នៅតាមខេត្តនានារួមមាន ៖ ខេត្តឧត្តរមានជ័យ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺនិងខេត្តបាត់ដំបង។

មន្ត្រីជំនាញបញ្ជាក់ថា ៖ ការចុះអធិការកិច្ចត្រួតពិនិត្យម្ហូបអាហារនិងគ្រឿងឧបភោគ បរិភោគនៅតាមទីផ្សារនេះគឺដើម្បីធានាការពារនិងទប់ស្កាត់ឱ្យបាននូវទំនិញដែលមានហានិភ័យចំពោះសុខភាពរបស់អ្ន​កប្រើប្រាស់ ។

...

ជាមួយគ្នានោះផងដែរ មន្រ្តីជំនាញបានធ្វើការផ្សព្វផ្សាយ អប់រំពីសុវត្ថិភាពម្ហូបអាហារនិងការទុកដាក់ផលិតផល ធ្វើយ៉ាងណាធានាឱ្យបាននូវគុណភាព សុវត្ថិភាពខ្ពស់ទៅដល់អាជីវករឱ្យបានយល់ដឹងបន្ថែមនិងបិទ poster ជារូបភាពជូនពួកគាត់ផងដែរ ។
ការរកសុីមិនស្មោះត្រង់ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋជាអ្នកបរិភោគ ដូច្នេះសូមសមត្ថកិច្ចជំនាញមេត្តាបង្ក្រាបឱ្យដូចភ្លៀងរលឹម ដើម្បីការពារសុខភាព ប្រជាពលរដ្ឋ ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print