កម្មករសំណង់ម្នាក់ ឆក់ខ្សែរភ្លើងស្លាប់ខណៈកំពុងធ្វើការខាងក្រុមហ៊ុនអ៉ីង លៀន នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសជាកម្មករសំណង់ម្នាក់ បានឆក់ខ្សែរភ្លើងស្លាប់ខណៈកំពុងធ្វើការអោយក្រុមហ៊ុននៅផ្សាររាត្រីក្រុងបាវិត ដោយសារឆក់ចរន្តអគ្គសនី។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះថាបុរសរងគ្រោះមានឈ្មោះជាម គង់នៅ អាតុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់អ៉ីង លៀន បច្ចុប្បន្នមានទីលំស្ថិតក្នុងភូមិពពេល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថា តាមសេចក្ដីរាយការណ៍មកថា កាលពី ថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចខាងមុខមន្ទីរសម្រាក ព្យាបាល អ៉ឹម បុត្រ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានកម្មករសំណង់ អ៉ីង លៀន ស្ថិតក្នុងបរិវេនផ្សារាត្រី បានឆក់ខ្សែរភ្លើងកំពង់ធ្វើការ។
ប្រភពបន្ថែមថា ក្រោយមក ខាងក្រុមហ៊ុនបានបញ្ជូទៅដល់មន្ទីរសម្រាកព្យបាល អ៉ឹម បុត្រពេលមកដល់មន្ទីរពេទ្យ ដោយខាងលោកគ្រូពេទ្យ បានពិនិត្យមើលឃើញថាស្លាប់បាត់ហើយ។

បន្ទាប់មក កម្លាំងជំនាញពិនិត្យវិភាគ កន្លែងកើតហេតុ និងកម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងលោកវេជ្ជបណ្ឌិត មូ សុខសៅមករា សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង ជា លទ្ធផលនៃការពិនិត្យសាកសពពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនីប្រាកដមែន។

...

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print