គ្រាន់តែជិះម៉ូតូកាត់មុខតូបលក់ដូរស្ត្រីម្នាក់និងកូនព្រួតវាយស្ត្រីម្នាក់របួសពេញខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់ជិះម៉ូតូមកផ្សារដេីម្បីរកទិញអីវ៉ាន់ខណៈជិះកាត់មុខតូបលក់ដូរស្ត្រីវ័យចំណាស់ម្នាក់ដោយកំពុងរៀបអីវ៉ាន់ស្រាប់តែទាក់មាត់គ្នាជេរគ្នាទៅវិញទៅមករហូតបង្កជាហឹង្សាបណ្តាលឱ្យភាគីម្ខាងរងរបួសពេញខ្លួន។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២៤​ នៅផ្សារជម្ពូវ័ន​ ភូមិជម្ពូវ័ន​១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះ​ សុ​ ភាស់​ ភេទស្រីអាយុ៣៣ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះទៅផ្សារជម្ពូវ័ន​ ដេីម្បីរកទិញអីវ៉ាន់​ ពេលជិះឆ្លងកាត់តូបលក់ដូរមួយកន្លែងពេលនេះស្ត្រីម្នាក់កំពុងរៀបអីវ៉ាន់នៅមុខតូបពេលនោះស្រីនោះបានស្រែកថាជិះម៉ូតូប្រយ័ត្នប៉ះគាត់​ ភ្លាមនោះគាត់ក៏បានតបថាបេីប៉ះគាត់សុំទោស​។ 

ប្រភពដដែលបានបន្តថា​ បន្ទាប់មកក៏ជជែកគ្នាទៅវិញទៅមកភ្លាមនោះកូនប្រុសស្ត្រីដែលលក់ដូរក៏ស្ទុះមកព្រួតវាយបណ្តាលឱ្យរងរបួសមានស្លាកស្នាមពេញខ្លួន។ 

ក្រោយកេីតហេតុជនរងគ្រោះបា​នទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានចោមចៅទី៣ដេីម្បីសុំការអន្តរាគមន៍​ ក្រោយពីទទួលបណ្តឹងកម្លាំងនគរបាលបានចុះទៅដល់កន្លែងកេីតហេតុតែជនបង្កបានគេចខ្លួនបាត់៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print