នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប៉ុនប៉ងលួចទ្រព្យសម្បតិ្តនៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកំលាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនករណី ( ប៉ុនប៉ងលួចទ្រព្យសម្បតិ្ត)នៅថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២៤ វេលាម៉ោង​២៣និង​ ៣០នាទី នៅចំណុច ផ្លូវលេខ៥ ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

– ជនសង្ស័យ​ឈ្មោះ​ ហួត ថាន ភេទប្រុស​ អាយុ ៣៧ឆ្នាំ ​មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ បន្ទប់ជួល ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ (ប្រេីប្រាស់សារធាតុញៀន)
* សំភារៈ​ដកហូតមាន៖
១_កូនសោរលេខ៨ចំនួន​០១
២_ដែកសំប៉ែតចុងស្រូច ចំនួន​០១
៣_ម៉ូតូម៉ាក ហុងដា ធូដេ ពណ៍ខៀវ លេខតួ/ម៉ាសុីន ១០៤១៣៦០ ចំនួន០១គ្រឿង

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី​កម្លាំងប៉ុស្តិ៍ស្វាយប៉ាកនិងប៉ុស្តិ៍ច្រាំងចំរេះទី១ បានសហការគ្នាល្បាតពួនស្ទួនស្ទាក់ក្នុងភូមិសាស្ត្រ ក៏ឃេីញជនសង្ស័យចំនួន០១នាក់ ជិះម៉ូតូ០១គ្រឿង នៅចំនុចខាងលើគោលបំណងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចមានការសង្ស័យ ធ្វើការត្រួតពិនិត្យរកឃើញដែកសំប៉ែតចុងស្រួចនិងកូនសោលេខ៨ នៅក្នុងខ្លួនជនសង្ស័យក៏ឃាត់ខ្លួនមកប៉ុស្តិ៍ស្វាយប៉ាកតែម្ដង ។

...

_ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print