ខេត្តរតនគិរី៖ លោក អៀម អឿនប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តរតនគិរី
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ដែលបានកើតទុក្ខមិនសុខចិត្តចេញសេចក្ដីស្រាយបំភ្លឺ ភូតភកុហក់ថ្នាក់លើដោយបានច្រានចោលនៅទឹកប្រាក់ជាង៧លានរៀលដែលបងប្អូនអ្នកភូមិរៃអង្គាសបាននោះ ថាជាប្រាក់របស់គណ:កម្មាធិការអភិវឌ្ឋន៍ភូមិបានផ្ដល់ឲ្យ យកទៅធ្វើផ្លូវនោះសម្រួលកាធ្វើចរាចរណ៍ជាបណ្ដោះអាសន្នទៅវិញ។
ឯកាច្រានចោលរបស់លោក អៀន អឿននោះក៏បានធ្វើឲ្យកម្លាំងប្រជាពលរដ្ឋជាង៣០០គ្រួសារ រួមនិងមេភូមិចាអ៊ុងកៅនិងចាអ៊ុងចាន់ផងដែរបានបញ្ចេញប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងហើយក៏ចង់ឲ្យលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនោះ បង្ហាញឯកសារចំណាយសាច់ប្រាក់របស់គណ:កម្មាធិការអភិវឌ្ឍន៍ភូមិយកមកដាក់នៅលើតុដើម្បីបង្ហាញមហាជនឲ្យបានដឹងផងតែបើពុំមានឯកសារទេនោះតម្រូវឲ្យលោកអៀម អឿនត្រូវតែធ្វើកាសុំទោសដោយលាយលក្ខណ៍ជាអក្សរនិងសុំទោសជាសាធារណ:ទើបពួកគាត់ស្ងប់ចិត្ត។
ពេលនេះតំណាងប្រជាពលរដ្ឋជាង៣០០គ្រួសារ លោកភួយ វណ្ណា បានបញ្ជាក់ថានៅថ្ងៃទី៥ខែមករាឆ្នាំ២០២៤នេះលោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីក៏បានមកសុំអភ័យទោសនៅចំពោះមុខតំណាងប្រជាពលរដ្ឋរហើយ។
តែការសុំទោសនោះនៅពុំទាន់បាន ធ្វើការសុំទោស លាយលក្ខណ៍ជាអក្សនិងសុំទោសជាសាធារណ:នៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក៏ បានផ្ដាំផ្ញើតាមរយ:លោកអភិបាលខេត្តរតនគិរីឲ្យជួយសួរសុខទុក្ខនិងថ្លែងអំណគុណដល់បងប្អូនប្រជាពលរដ្ឋជាង៣០០គ្រួសារនោះដែរដែលបានរ៉ៃអង្គាសប្រាក់ផ្ទាល់ខ្លួនយកទៅធ្វើជាផ្លូវបេតុងបានប្រវែង៧០ម៉ែត្រនៅស្រុកអូរជុំនោះ។
ថ្ងៃទី៦ខែមករាឆ្នាំ២០២៤នេះលោកអភិបាលខេត្តរតនគិរីរួមនិងមន្ត្រី បាននាំយកថវិកាមួយចំនួននិងពាក្យពេជ្យផ្ដាំផ្ញើ របស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទៅសួរសុខទុក្ខនិងជូនដល់តំណាងប្រជាពលរដ្ឋដល់ទីតាំងតែម្ដង គឺនៅលើកំណាត់ផ្លូវបេតុងប្រវែង៧០ម៉ែត្រដែលស្ថិតនៅឃុំចាអ៊ុងស្រុកអូជុំខេត្តរតនគិរី។
លោកញ៉ែម សំអឿនអភិបាលខេត្តរតនគិរីបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធិផលដែលកើតចេញពីកម្លាំងសាមគ្គីរបស់បងប្អូននៅទីនោះ បើទោះបី កាធ្វើផ្លូវនោះពុំមានអ្នកបច្ចេកទេសចូលរួមក៏ដោយ។
តែក៏អាចប្រើប្រាស់បានក្នុងការធ្វើដំណើររបស់បងប្អូនយើងនៅមូលដ្ឋាននេះនិងមានអត្ថន័យសម្រាប់ខេត្តរតនគិរីនិងទូទាំងប្រទេសផងដែរ។
ក្នុងនាមជាអាជ្ញាធរខេត្តសុំឲ្យមានការយោបយល់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ ព្រោះថាកាលពីពេលកន្លងមក មានការ ភណ្ឌច្រឡំបន្ដិចបន្តួច ពីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ហើយឯលោកអៀមអឿន វិញក៏បានធ្វើការសុំទោសដែរ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោកក៏បានថ្លែងអំ
ណរអរគុណពីចម្ងាយដល់បងប្អូនជាង៣០០គ្រួសារនោះតាមរយ:លោកដែរ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្ដល់ថវិកាចំនួន៥០មុឺនរៀលនិងស្រាបៀរចំនួន២០កេះជូនបងប្អូនដើម្បីជាកាចូលរួមលើកទឹកចិត្តនិងធ្វើកិច្ចពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នៅផ្លូវបេតុងប្រវែង៧០ម៉ែត្រនោះផង។
លោកអភិបាលខេត្តថា កាលពីពេលថ្មឺៗកន្លងមកនេះ លោកបានជួបជាមួយ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ខណ:នោះលោកបានលើកឡើង ពីទុក្ខលំបាក របស់បងប្អូនយើង គឺរឿងផ្លូវលំជាង៣៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧៨ កាត់ស្រុកអូរជុំ ឆ្ពោះទៅឃុំហាត់ប៉ក់ស្រុកវុឺនសៃ ដែលបច្ចុប្បន្នពុំទាន់បានធ្វើឲ្យល្អប្រសើជូនបងប្អូនបានធ្វើដំណើរនិងប្រើប្រាស់ទៅតាមតម្រូវកានៅឡើយទេ។
ក្នុងជំនួបនោះលោកឆាយ រិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចប្រគល់ផ្លូវប្រវែងជាង៣៨គីឡូម៉ែត្រនោះទៅឲ្យខាងមន្ទីរសាធារណការណ៍និងដឹកជញ្ជូនខេត្តរតនគិរី ជាអ្នករៀបចំធ្វើវិញ។
ដោយមិនអាចរងចាំគំរោងអភិវឌ្ឍន៍ សហប្រតិបត្ដិការ របស់កូរ៉េនោះបានទេ មានតែចាត់ចែងធ្វើជាបណ្ដើៗសិន។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២២ខែធ្នឆ្នាំ២០២៣ប្រជា
ពលរដ្ឋនៅឃុំចាអ៊ុង ស្រុកអូរជុំចំនួន៣១០គ្រួសារបាននាំគ្នារ៉ៃប្រាក់ក្នុងមួយគ្រួសារចំនួន២មុឺនរៀលយកទៅធ្វើផ្លូវបេតុងបានប្រវែង៧០ម៉ែត្រដើម្បីសម្រួលដល់ការ
ធ្វើដំណើររបស់ពួកគាត់ក៏ដោយសារតែផ្លូវនោះបានខូចខាតយ៉ាងធ្ងន់ធ្ងរទៅហើយពិបាក្នុងការធ្ចើដំណើរចេញចូលភូមិ។
ហើយក៏ត្រូវប្រធានមន្ទីអភិវឌ្ឍជនបទខេត្តបង្វែរនិងច្រានចោលថាជាប្រាក់របស់គណ:កម្មាធិការអភិវឌ្ឋន៍ភូមិបានផ្ដល់ឲ្យយកទៅធ្វើផ្លូវនោះទៅវិញនោះក៏បង្ហាញថាគឺជាការឆកល្វែងរបស់លោកប្រធានមន្ទីររូបនោះព្រោះមិនដឹងថាខ្លួនកំពុងគ្រប់គ្រងអ្វីនិងបានធ្វើសកម្មភាពអីឲ្យប្រកដទើបស្រពេជស្រពឹលបែបនេះ៕
ដោយ៖ ជីវ័ន្ត