ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះមកពី League One គឺ Wigan Athletic ២ទល់០ ខណៈដែលក្រុមរបស់លោក Erik ten Hag បានឈានទៅជុំទីបួននៃ FA Cup។ Diogo Dalot បាន ស៊ុត បាល់ បញ្ចូល ទី ឱ្យ ក្រុមឈ្នះ១២សម័យ កាល នាំ មុខ នៅ នាទី២២ជាមួយ នឹង ការ វាយ សម្រុក យ៉ាង ល្អ បន្ទាប់ ពី Marcus Rashford បញ្ជូនបាល់។
ឱកាសផ្សេងទៀតគឺការតែត Rasmus Hojlund ប៉ះរបារទី, កីឡាករ Rashford មានការប៉ុនប៉ងវាយសម្រុកចំគោលដៅតែត្រូវអ្នកចាំទី Sam Tickle របស់ Wigan សង្គ្រោះ និងការស៊ុតរបស់ Alejandro Garnacho ក៏លោតចេញក្រៅផងដែរ។ ចំណែកMartial Godo បានបរាជ័យក្នុងការស៊ុតពីចម្ងាយក្នុងការរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមម្ចាស់ផ្ទះ មុនពេល United ទទួលបានជ័យជម្នះក្នុងតង់ទីពីរមួយគ្រាប់ទៀត។
Bruno Fernandes បានស៊ុតបាល់ល់ប៉េណាល់ទីនៅនាទីទី៧៤ ដោយជើងរបស់គាត់ត្រូវបានខ្ទាស់ដោយការប្រជែងរបស់ Liam Shaw មុនពេលខ្សែបម្រើព័រទុយហ្គាល់រូបនេះបានក្រោកឡើង ហើយអាជ្ញាកណ្តាលឲ្យផ្តល់បាល់ប៉េណាល់ទីតែម្តង។
ការចាប់ឆ្នោតសម្រាប់ជុំទី៤បានកើតឡើងនៅមុនពេលចាប់ផ្តើមការប្រកួត ហើយ Manchester United នឹងត្រូវប្រឈមមុខនឹងក្រុម Newport County ក្នុង League Two ឬ Eastleigh ក្នុង National League និងក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុតទីពីរដែលនៅសល់។
ក្លិបទាំងនោះនឹងមានការប្រកួតឡើងវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីវាបានបញ្ចប់ក្នុងលទ្ធផល ១–១ នៅចុងសប្តាហ៍នៅ South Wales ដោយជុំទី៤នឹងធ្វើឡើងនៅចុងសប្តាហ៍ចុងក្រោយនៃខែមករា៕ (រូបភាព ៖ BBC Sport)