ជនសង្ស័យ២នាក់វាយប្លន់ម៉ូតូនឹងទូរស័ព្ទពីបុរសម្នាក់បានសម្រេចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកគៀរម៉ូតូបុរសម្នាក់ដឹកកូនឲ្យឈប់ រួចជនសង្ស័យ

វាយជនរងគ្រោះប្លន់ម៉ូតូនឹងទូរសព័្ទបានសម្រេចគេចខ្លួនបាត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងម៉ោង៨នឹង៤០នាទី​យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបឹងកក់​ ក្បែររដ្ឋករទឹក​ ភូមិ៤ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ លី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បានជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JM-4567 ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅនៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះបានជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ឌុបកូនស្រីនៅខាងមុខ​ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២​ តាមផ្លូវផ្ទះសំណាក់ស្រែលាភ ដេីម្បីដេីរលេង​ ពេលជិះមកដល់ចំណុច​ ខាងលិចរដ្ឋករទឹក​ ក៏ស្រាប់តែមានជនសង្ស័យ២នាក់​ ជិះម៉ូតូមួយគ្រឿង​ ម៉ាកADV ពណ៌ខ្មៅបិទ​គ្រឿម ជិះមកអែបខាងឆ្វេង គៀរនិងស្រែកអោយឈប់ចុះពីម៉ូតូ​ ភ្លាមនោះជនង្ស័យដែលជិះខាងក្រោយ បានលោតចុះ លូកយកទូរសព្ទក្នុងហោប៉ៅខោជនរងគ្រោះ​,និងបានយកវត្ថុរឹងវាយចំក្បាលពីក្រោយបណ្តាលអោយរបួសហូតឈាម- ដោយមានការភ័យខ្លាចគ្រោះថ្នាក់ដល់កូនតូច​ ជនរងគ្រោះមិនតប​ តបានចុះពីម៉ូតូ បន្ទាប់មកជនសង្ស័យក៌បានឡេីងជិះម៉ូតូជនរងគ្រោះ​គេចខ្លួនបាត់​តែម្តង។
ចំពោះសម្ភារដែលបាត់បង់រួមមាន៖ ម៉ូតូPCX ពណ៌ស​ ឆ្នាំ២០២៣​ ស្លាកលេខ​ ភ្នំពេញ​ 1JM-4567.ទូរស័ព្ទដៃមួយគ្រឿងម៉ាក​ ហតនឺរ​ ពណ៌ខៀវ​ កាតគ្រីម៉ូត.
អត្តសញ្ញាណប័ណ្ណ .បណ្ណ័បេីកបរ.ប័ណ្ណ​ ប.ស.ស. លិខិតឆ្លងដែន.កាបូបស្ពាយក្រោយ​ ពណ៌ខ្មៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់គោលដៅកើតសួរនាំជនរងគ្រោះរួចទៅប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្តឹង ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមនីតិវិធី៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print