ក្រសួងមហាផ្ទៃ​ ដកតំណែង លោក ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ​ ដកតំណែង លោក ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​មហាផ្ទៃ​ ដែល​ទើប​ទទួល​បាន​នៅព្រឹកថ្ងៃទី១១​ ខែមករា​ ឆ្នាំ​២០២៤។

ជាក់ស្ដែង​យោង​តាម​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ បានបញ្ជាក់​ដូចខាងក្រោម​៖

ប្រការ១…

ត្រូវបានអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី ឈុន ស៊ីណា អត្តលេខ ៧២២២២ នាយរងការិយាល័យ គ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋនៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ប្រការ២..

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមេសា​ ឆ្នាំ២០២៤​ តទៅ។

ប្រការ៣….

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤..

...

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយក ដ្ឋានអត្តសញ្ញាណកម្ម ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ប្រធាននាយកដ្ឋាន-ប្រធានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះ ក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print