ខេត្តកណ្ដាល: រថយន្តLUXES RX300មួយគ្រឿង បើកបត់ឆ្លងផ្លូវមិនមើលមុខមើលក្រោយ បណ្ដាលឲ្យរថយន្តកុងតឺន័រមួយគ្រឿងបើកបុកចំកណ្ដាលនៃរថយន្តLUXES RX300 ធ្វើឱ្យបុរសម្នាក់ ជាអ្នកបើកបររថយន្តLUXES RX300រងរបួសធ្ងន់។ ករណីន េះបានកើតឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២២និង១០នាទី ចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ៥៧-៥៨ . ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានហើយដឹងថា រថយន្តបង្កLUXES RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2O-0101 បើកបរដោយឈ្មោះ មុយ វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ចំណែកភាគីរថយន្តមួយគ្រឿងទៀតម៉ាកMITSUBISHI FUSO ពណ៌បៃតង ស្លាកលេខ ភ្នំពេញ 3C-3030 ដែលមានសឺមីរឺម៉កពណ៌លឿង ស្លាកលេខ ភ្នំពេញ 4A-4383 អ្នកបើកបរ (រត់គេចបាត់)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក LUXES RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2O-0101 បើកបរដោយឈ្មោះ មុយ វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល(ទិសដៅពីជើង ទៅត្បូង ភ្នំពេញ ទៅអ្នកលឿង) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបត់ មិនប្រុងប្រយ័ត្ន ក៏ត្រូវ រថយន្តកុងទីន័រ ក្បាលរថយន្តម៉ាកMITSUBISHI FUSO ពណ៌បៃតង ស្លាកលេខ ភ្នំពេញ 3C-3030 ដែលមានសឺមីរឺម៉កពណ៌លឿង ស្លាកលេខ ភ្នំពេញ 4A-4383 អ្នកបើកបរ (រត់គេចបាត់)មុន សមត្តកិច្ចមកដល់ ទិសដៅពីត្បូងទៅជើង (អ្នកលឿងទៅ ភ្នំពេញ )បានទៅបុកចំពាក់កណ្តាល ចំហៀងខាងស្តាំLUXES RX300 បណ្ដាល រងរបួសអ្នកបើកបរធ្ងន់ ហើយត្រូវក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅឯមន្ទីពេទ្យបង្អែក ខេត្តព្រៃវែង។ ចំណែកឯមធ្យោបាយ ទាំង០២គ្រឿងកម្លាំងផ្នែកជំនាញ សណ្ដាប់ធ្នាប់សាធារណៈស្រុកកំពង់ទាក់ទងរថយន្តស្ទួច យកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្ត តាមនីតិវិធីច្បាប់។
សេចក្តីសន្និដ្ឋាន: បណ្ដាលមកពីរថយន្តម៉ាកLUXES RX 300 បត់ពីលិចមកកើត ដោយមិនប្រុងប្រយ័ត្ន ធ្វេសប្រហែសក្នុងស្ថានភាពគ្រោះថ្នាក់ ៕