ឃុំខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់រឿងសម្លាប់អ្នកជំពាក់ប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅទីបំផុតចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិចិនតៃវ៉ាន់៤នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាដោយមរណភាពនៃជនរងគ្រោះ តាមមត្រា២២៤នៃក្រមព្រហ្មទ័ណ្ឌ ។

ជនត្រូវចោទទាំង៤នាក់ដែលតុលាការឃុំខ្លួនមានឈ្មោះ ៖
១/ zhuang Zhongshan yi ភេទប្រុស អាយុ២២ឆ្នាំ ។
២/ dai ji ting ភេទប្រុស អាយុ៣២ឆ្នាំ ។
៣/ hang shung li ភេទប្រុស អាយុ២៨ឆ្នាំ ។
៤/ cai po Han ភេទប្រុសអាយុ២១ឆ្នាំ ។
ពួកគេទាំង៤នាក់ជាជនជាតិចិនតៃវ៉ាន់ហើយចូលមកស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ គ្មានលិខិតស្នាមអ្វីទាំងអស់ ។

កាលពីយប់ថ្ងៃទី០៣ខែមករា ឆ្នាំ២០២៤ នគរបាលខណ្ឌសែនសុខ បានចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រុសស្រីចំនួន ៣៧នាក់ (ចិន៣៥នាក់ វៀតណាម២នាក់) រួមនឹងវត្ថុតាងកាំភ្លើងខ្លីមួយដើម កាំបិត ដំបងឆក់ ថ្នាំញៀន និងវត្ថុតាងមួយចំនួនផ្សេងទៀត។
ជនរងគ្រោះជនជាតិចិន ភេទប្រុស បានរងរបួសធ្ងន់ធ្ងរដោយកាំបិត និងបានបាត់បង់ជីវិត ក្រោយការសង្គ្រោះអស់លទ្ធភាព។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចទល់មុខអាគារ ប៊ូយ៉ុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនបរទេសទាំងអស់នោះ បានផឹកស៊ីជុំគ្នា និងមានប្រើប្រាស់គ្រឿងញៀនទៀតផង។ ក្រោយមកក៏មានទំនាស់គ្នារឿងលុយជំពាក់ ក៏កើតជាជម្លោះ ដេញវាយគ្នាពេញក្នុងអាគារកើតហេតុ តាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី។ ពេលនោះបុរសជាជនដៃដល់ បានដកកាំបិតចាក់ទៅលើបុរសរងគ្រោះជាច្រើនកាំបិត រួចបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ រីឯបក្ខពួកជាច្រើននាក់ទៀត បានរត់គេចខ្លួនទៅសំងំនៅជាន់ខាងលើ។ ភ្លាមនោះដែរ អ្នកប្រចាំការនៅក្នុងអាគារ បានរាយការណ៍ទៅសមត្ថកិច្ចចុះមកបង្ក្រាបតែម្ដង។

...

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣៧នាក់ ដកហូតវត្ថុតាងមួយចំនួន និងបើកការស្រាវជ្រាវ តាមឃាត់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print