Breaking News សម័យ វះ កាត់ ! ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្តបណ្ដេញមន្ត្រីនគរបាល ២រូបចេញពីក្របខ័ណ្ឌ ដោយសារល្មើសវិន័យកងកម្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បន្តចេញ ប្រកាស ស្តីពី ការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ២រូប ទៀតហើយ ! ក្នុងនោះ ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម៖

១.លោកស្រីវរសេនីយ៍ត្រី អ៊ុំ ចន្ទ្រា អត្តលេខ ៦៨១១៣ នាយរងការិយាល័យរដ្ឋបាល-សរុប នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា

២.លោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា អត្តលេខ ៨៤៤៧៨ មន្ត្រី។

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមិនា  ឆ្នាំ២០២៤តទៅ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការ នៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាន នាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ : សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print