ជនជាតិថៃ២នាក់​ត្រូវកម្លាំងអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ​ករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិថៃទៅសាលាដំបូងខេត្ត​នៅព្រឹកថ្ងៃទី១២ ខែមករា​ ឆ្នាំ​២០២៤​ ។
ដមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី០៩​ ខែមករា​ ឆ្នាំ​២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បេីកប្រតិបត្តិការ​បង្ក្រាបករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ជនសង្ស័យ​ជនជាតិថៃ​ប្រុស​-ស្រី​ ២នាក់​ នៅចំនុចមុខអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាំងមួយចំនួន​។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ ជនស្ស័យទាំង២នាក់​ ១-ឈ្មោះ ប៊ុនយ៉ាសាតា ប៉ូរ៉ាមេត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ យូស៊ីតា ឆាន់ថាជីនដា (ភីម) ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ (បញ្ហាសុខភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​សិរីសោភ័ណ) ។ វត្ថុតាងចាប់បានរួមមាន​៖ -​គ្រឿងញៀនពណ៌ក្រហមរូបសេះ ចំនួន ០៣កញ្ចប់ ទម្ងន់ ៤១,០០ក្រាម,​ -ម៉្សៅពណ៌ស ៤០៨ បំពង់ ទម្ងន់ ៣៥៧,៣ ក្រាម,​ -ម៉្សៅពណ៌ស ចំនួន ០៣កូនថង់កិប ទម្ងន់ ២,៤៦ក្រាម,​-ទូរស័ព្ទដៃ ចំនួន០២គ្រឿង,​ -នាឡិកាដៃ ចំនួន០២គ្រឿង,​ -កាបូប ចំនួន០២,​ -លិខិតឆ្លងដែន ចំនួន០២ក្បាល,​ -ឯកសារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន,​ -ជញ្ជីងថ្លឹង ចំនួន ០១គ្រឿង​,​ -ថង់វេចខ្ចប់មួយចំនួន។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានបញ្ជាក់ថា​ មុនឈានដល់ការបង្រ្កាបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន​ ទទួលពត៌មានពីសន្ដិសុខថា មានករណី រក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។​ ភ្លាមៗលោកបានដឹកនាំកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ ហេីយបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំ២នាក់​ រួមនឹងវត្ថុតាង​ថ្នាំញៀន​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ​ និងចាត់ការតាមនីតិវិធី។ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ពួកខ្លួនពិតជាបានរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី​។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print