បុស្បា ប៉ាន់ សន្យាវិលមកកម្ពុជាក្រោយចប់ថ្នាក់បណ្ឌិតនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ បុស្បា ប៉ាន់ នឹងក្លាយជាយុវជនខ្មែរទីមួយដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញផ្នែកនិពន្ធបទភ្លេងមកពីសហរដ្ឋអាមេរិក។ នាងនឹងត្រូវត្រូវចំណាយពេលសិក្សាបន្តយ៉ាងតិច៨ឆ្នាំទៀត ដើម្បីបញ្ចប់ការសិក្សាថ្នាក់និពន្ធតន្ត្រីនៅសហរដ្ឋអាមេរិកហើយនាងនៅតែចិញ្ចឹមចិត្តជានិច្ចក្នុងការវិលមកកាន់ទឹកដីកំណើតជាថ្មី ដើម្បីចូលរួមបណ្តុះបណ្តាលធមធានមនុស្សដែលមាននិស្ស័យលើការនិពន្ធបទភ្លេង។

...

ការបញ្ជាក់នេះត្រូវបានធ្វើឡើងគ្រាដែលអ្នចម្រៀងសូប្រាណូរបស់កម្ពុជា រូបនេះបានធ្វើដំណើរមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមកម្មវិធីសិក្សាសាលា និងកម្មវិធីមួយចំនួនទៀតនៅលើទឹកដីនៃខេត្តសៀមរាប។ ក្នុងរយៈពេល២សប្តាហ៍នៃការធ្វើដំណើរមកកម្ពុជានាងនឹងចូលរួមសិក្ខាសាលាលើជំនាញតន្ត្រីមួយនៅខេត្តសៀមរាបដែលមានសិល្បករមកពីបណ្តាប្រទេស៥ផ្សេងទៀតចូលរួមដែលដឹកនាំដោយអ្នកនិពន្ធបទភ្លេងជនជាតិខ្មែរ សញ្ជាតិអាមេរិក លោក អ៊ឹង ជិនណារី។

បុស្បា ប៉ាន់ បញ្ជាក់ថា ជិត៤ឆ្នាំហើយដែលនាងបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បីបន្តក្តីស្រមៃរបស់នាង ពិសេសទាក់ទងទៅនឹងការសិក្សាថ្នាក់តន្ត្រីព្រោះតែនៅកម្ពុជាមិនមានសាលាសម្រាប់នាងបន្តការសិក្សា។ សិល្បករវ័យ១៧ឆ្នាំរូបនេះបន្តថា ឆ្នាំមុននាងបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Walnut Hill រួចមកហើយ ហើយឆ្នាំនេះនាងក៏ទើបនឹងបញ្ចប់ការសិក្សាឆ្នាំទី១នៅសាកលវិទ្យាល័យ The New England Conservatory នារដ្ឋប៊ូស្តុន នៃសហរដ្ឋអាមេរិកកាលពីថ្មីៗនេះដែរ។ នៅWalnut Hill nag រៀនច្រៀងនិងតែងនិពន្ធ ដោយបានរៀនពីទ្រឹស្តីតន្ត្រី, ប្រវត្តិតន្ត្រីសិក្សារចនាបថ និងរកពីភាពខុសគ្នានៃតន្ត្រី ហើយនាងក៏បាននឹងកំពុងរៀនដើម្បីតែងបទភ្លេងសម្រាប់ឧបករណ៍ទាំងអស់ ដូចជាពិណ, វីយូឡុង, ត្រែ, ក្លារីណែត, ល  ដើម្បីឱ្យយល់ពីវិធីនៃការតែងនិពន្ធនេះ។ ក្រៅពីនេះនាងបានរៀនពីរបៀបតែងបទភ្លេងសម្រាប់ភាពយន្ត ឬ ខ្សែភាពយន្ដឯកសារ។ អ្វីដែលពិសេសផងដែរគឺនាងបានចាប់ផ្តើមតែងផងដែរសម្រាប់ឧបករណ៍ភ្លេងខ្មែរដូចពិណខ្មែរជាដើម។

បុស្បាថា នាងនឹងត្រូវចំណាយពេលយ៉ាងតិច៨ឆ្នាំទៀតដើម្បីបញ្ចប់ថ្នាក់បណ្ឌិតនិពន្ធបទភ្លេងនៅសហរដ្ឋអាមេរិក។ នាងបានបញ្ជាក់បន្តថា ក្រោយការសិក្សាផ្នែកតន្ត្រីកន្លងមកនេះនៅលើទឹកដីនៃសហរដ្ឋអាមេរិក នាងបានរកឃើញពីភាពខុសប្លែកគ្នាជាច្រើននៃតន្ត្រីរបស់ប្រទេសលោកខាងលិច និងប្រទេសកម្ពុជា។ នាងថានឹងវិលមកកម្ពុជាដែលជាប្រទេសរបស់នាង ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក ហើយនាងនឹងចូលរួមជួយក្នុងការអភិវឌ្ឍសង្គមគឺអាចជួយកុមារផ្សេងទៀតឲ្យទទួលបានការអប់រំតន្ត្រីអភិវឌ្ឍន៍គំនិតច្នៃប្រឌិតរបស់ពួកគេតាមរយៈកម្មវិធី និងការផ្លាស់ប្តូជាមួយបណ្តាប្រទេសផ្សេងទៀតជាច្រើន។ អ្នកចម្រៀងសូប្រាណូរូបនេះបន្តថា តន្ត្រីខ្មែរពិតជាមានភាពសម្បូរបែប ហើយនាងចង់សិក្សាស្រាវជ្រាវបន្ថែមអំពីប្រវត្តិតន្ត្រីខ្មែរ និងចង់ចងក្រងទុកសម្រាប់ខ្មែរនិងបរទេសសិក្សា ខណៈដែលរហូតមកដល់ពេលនេះមានត្រឹមតែជាការចេះចាំតៗគ្នានោះ។

ជាមួយគ្នានេះ នាងមានបំណងធ្វើការបកប្រែបោះពុម្ពនូវដំណើរការនៃការសិក្សាតន្ត្រីនៃលោកខាងលិច និងការងារមួយចំនួនទៀតដើម្បីបើកទ្វារឲ្យកុមារកម្ពុជាដែលមានសមត្ថភាពទេពកោសល្យឈានទៅរកឆាកអន្តរជាតិ ពិសេសគឺការសិក្សាមួយដែលមានការផ្លាស់ប្តូរបទពិសោធរវាងសិស្សនៅកម្ពុជា និងមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក៕

IMG_3862

IMG_3822

IMG_3845

IMG_3815

IMG_3855

IMG_3849

IMG_3834

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print