ខេត្តស្វាយរៀង: ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខធ្វើការឃាត់ខ្លួននិងបានប្រគល់អោយសមត្ថកិច្ចមូលដ្ឋានយកមកសាកសួរ ករណីចោរកម្ម (លួចខ្សែភ្លើង)នៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត។
យោងតាម សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ស៊ិន បូរិន អាយុ២៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត។
សមត្ថកិច្ចរឹបអូស វត្ថុតាង រួមមាន ម៉ូតូ០១គ្រឿងម៉ាក ហុងដាដ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ (សម្រាប់ដឹកខ្សែភ្លើង)ដង្កាប់ ០១(សម្រាប់កាត់ខ្សែភ្លើង)
ស្គត់ខ្មៅ០១ដុំ ។
ប្រភពបន្តថា មុនដំបូង មានឈ្មោះប្រា សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ ប្រធាន រដ្ឋបាលតំបន់សេដ្ឋកិចពិសេសមហាតាន់ បានមកដាក់ពាក្យបណ្តឹង ប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ បានជិះម៉ូតូមកលួចកាត់ខ្សែភ្លើងប្រភេទធំ អស់ចំនួន២០០ម៉ែត្រ និងបម្រុងមកលួចកាត់បន្តទៀតប៉ុន្តែត្រូវបាន សន្តិសុខឃើញក៏ ឃាត់ខ្លួន នៅកន្លែងកើតហេតុ ព្រមទាំង បានរាយការណ៍មក សមត្ថកិច្ច តែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាត់ខ្សែភ្លើង ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ បានចំនួនពីរដងមកហើយ និងយកទៅលក់អោយអ្នកទិញអែតចាយដឹកតាមរ៉ឺម៉កម៉ូតូ រហូតដល់ លើកចុងក្រោយ ខ្លួនរៀបនិងលួចមកកាត់ ក៏ត្រូវ ឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន