ខេត្តព្រះសីហនុ៖ ទីតាំងកាសុីណូយីហោ” ហ្គោបូអុីស្ត “ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានអគ្គីភ័យឆាបឆេះទាំងថ្ងៃបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គីភ័យចុះទៅជួយអន្ករគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងវេលាម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចបន្ទប់បុគ្គលិកស្នាក់នៅជាន់ទី៣ កាសុីណូ ហ្គោបូអុីស្ត ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ ចេញជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ នៅទីតាំងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះអគ្គីភ័យ បណ្តាលឱ្យឆេះខូចខាត សម្ភារៈក្នុងបន្ទប់ទាំងស្រុង តែមិនបង្កអោយមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស រីឯមូលហេតុសមត្ថកិច្ចជំនាញឲ្យដឹងថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
ក្នុងប្រតិបត្តិការសង្រ្គោះនេះ ដោយមានការចូលរួមសហការពីកម្លាំងជំនាញ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ចំពោះមុខអគ្គីភ័យខាងលើត្រូវបានគ្រប់គ្រង់បានទាំងស្រុង នៅវេលាម៉ោង១៣:៤០នាទីរសៀល ថ្ងៃខែឆ្នាំដដែល៕ដោយ៖តារា