ករណីជ្រូកងាប់ នៅស្រុកកំពង់រោទ៌ ខណៈអគ្គនាយកដ្ឋានសុខភាពសត្វ ក្រសួងកសិកម្ម ចុះយកសំណាកមកវិភាគនោះ ជាលទ្ធផល Negative(អវិជ្ជមាន)

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ប៉ែនចន្ធី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ស្វាយរៀង បានអោយដឹងនារសៀល ថ្ងៃទី១៥ខែមករាឆ្នាំ២០២៤នេះថា ករណីជ្រូកងាប់ នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ហើយ ខាង អគ្គនាយកដ្ឋានសុខភាពសត្វ ក្រសួងកសិកម្ម បានចុះយកសំណាកមកវិភាគនោះ ជាលទ្ធផល Negative(អវិជ្ជមាន)

គឺមិនមាន ជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ ដោយយើងបានយកជ្រូក ដែលឈឺ នោះ ទៅព្យាបាល ជាហើយ ខណៈ អគ្គនាយកដ្ឋានសុខភាពសត្វ ក្រសួងកសិកម្ម បានទៅដល់ទីតាំងកើតហេតុ ដោយបាន សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានបាញ់ថ្នាំសម្លាប់មេរោគនិងយក ជ្រូកដែលងាប់ ទាំងអស់នោះ មក បំផ្លាញនិងកប់ ចោល ដើម្បីកុំឱ្យមានការឆ្លងរាតត្បាតទៅកាន់តំបន់ផ្សេងៗទៀត ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ ថា ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូកនៅភូមិកណ្តាល ឃុំខ្សែត្រ បានសំណូមពរសុំឲ្យមន្ត្រីជំនាញ ជាពិសេសលោករដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយផ្តល់វ៉ាក់សាំងការពារជំងឺសត្វជ្រូក និងថ្នាំព្យាបាលសត្វជ្រូកផង បច្ចុប្បន្នប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូក ឃុំខ្សែត្រកំពុងផ្ទុះជំងឺធ្ងន់ធ្ងរ និងងាប់ជាច្រើនក្បាលផងដែរ។

ទាក់ទិនករណីខាងលើនេះដែរ មន្រ្តីការិយាល័យពេទ្យសត្វស្រុកកំពង់រោទ៌ បានឲ្យដឹងថា ម្ចាស់អ្នកចិញ្ចឹមជ្រូកឈ្មោះពេជ្រ យោ នៅភូមិកណ្តាលឃុំខ្សែត្រ ស្រុកកំពង់រោទ៌ មានចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ហើយកន្លងមក សត្វជ្រូកមានជំងឺ គាត់ពុំបានរាយការណ៍ជូនមន្ត្រីពេទ្យសត្វភូមិឃុំទេ គាត់ព្យាបាលដោយខ្លួនឯង ក្រោយមកមានផ្ទុះជំងឺប៉េស្តជ្រូកងាប់ច្រើនទើបដឹងដល់មន្ត្រីពេទ្យសត្វចុះទៅពិនិត្យទើបដឹងថា ការផ្ទុះជំងឺប៉េស្តជ្រូកនេះកើតឡើងតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤មក និងមានសភាពធ្ងន់ធ្ងរ ឈានទៅងាប់ជាច្រើនក្បាល។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print