ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈបើកម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវបែកជាបួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១៩កែងផ្លូវលេខ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកALPHARD ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BU-2898 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ស្រាប់តែគេឃើញមាន យុវជន២នាក់ជិះម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1IT- 3873 បើកតាមបណ្ដោយផ្លូវលេខ១៧៨ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យយុវជនជាម្ចាស់ម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ។
បន្ទាប់ពីកើតហេតុដោយភាគីម្ខាងរងរបួសធ្ងន់មិនអាចសម្រួលគ្នាបានសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ