មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាម្នាក់​ ត្រូវ​បានបណ្តេញចេញពីក្របខណ្ឌ​ ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

៊ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្រេចបណ្តេញនាយទាហានចំនួនពីរនាក់ទៀត ចេញពីក្របខណ្ឌយោធា ក្រោយរកឃើញពួកគេប្រើប្រាស់គ្រឿងញៀន។ នេះបេី​យោងតាម​ប្រភពព័ត៌មាន​ពី​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​ទើប​ទទួល​បាន​នៅព្រឹកថ្ងៃពុធទី​១៧​ ខែមករា​ ឆ្នាំ​២០២៤។

ប្រការ១: សម្រេចលុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
១-វរនាវីត្រី ត្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក

២-វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

មូលហេតុ​ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ។

ប្រការ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ។

...

ប្រកា៣ : អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ នាយក នាយកដ្ឋានបុគ្គលិក បណ្តា ស្ថាប័ន កងឯកភាព ដែលមានការពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print