តុលាការអជ្ញាកណ្តាលអន្តរជាតិ PCA ទើបតែបានចេញសេចក្តីសម្រេចចុងក្រោយស្តីពីការប្តឹងរបស់ហ្វុីលីពីនស្តីពីដែនអធិបេតយ្យរបស់ចិននៅដែនសមុទ្រចិនភាគខាងតប្បូងក្រោយហ្វុីលីពីនបានប្តឹងរយៈពេល៣ឆ្នាំកន្លងមក។
ខ្លឹមសារមួយចំនួនដែលតុលាការ PCA បានលើកឡើងគឺចិនគ្មានសិទ្ធប្រវត្តិសាស្ត្រនៅដែនសមុទ្រចិនភាគខាងត្បូងនេះឡើយ។ សេចក្តីសម្រេចរបស់តុលាការបានបញ្ចាក់ថា «គ្មានមូលដ្ឋានច្បាប់ដើម្បីឲ្យចិនទាមទាដែនអធិបតេយ្យភាពប្រវត្តិសាស្ត្រសម្រាប់ធុនធានធម្មជាតិនៅតំបន់សមុទ្រ ៩បន្ទាត់សញ្ញា» «nine-dash line» ។
តុលាការបានបញ្ចាក់ថា បើទោះបីប្រជានេសាធចិនធ្លាប់បានទៅកាន់កោះមួយចំនួនកាលពីអតីតកាល ប៉ុន្តែក្នុងប្រវត្តិសាស្ត្រចិនមិនដែលគ្រប់គ្រងនៅទីនោះម្តងណាឡើយក៏ដូចជាធនធានធម្មជាតិនៅទីនោះ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា សេចក្តីសម្រេចរបស់តុលាការមាន ៤៩៧ទំព័រក៏បានបញ្ចាក់យ៉ាងច្បាស់ថា កម្លាំងយាមល្បាតតាមដែនសមុទ្ររបស់ចិនអាចបង្ករគ្រោះថ្នាក់នៅក្នុងតំបន់នោះ។
តុលារការបានបញ្ចាក់យ៉ាងច្បាស់ថា ចិនបានឈ្លានពានដែនអធិបតេយ្យរបស់ហ្វុីលីពីន នៅតំបន់សេដ្ឋកិច្ចតាមរយៈការរារាំងនាវានេសាទហ្វុីលីពីនចូលទៅកាន់ដែនសមុទ្ររបស់ខ្លួន។ តុលាការបញ្ចាក់ថា អ្នកនេសាទហ្វុីលីពីន និងចិនមានសិទ្ធចូលទៅនេសាទនៅក្នុងតំបន់ប្រជុំកោះ Scarborough នោះបានដូចគ្នា។ កន្លងមកអ្នកនេសាទហ្វុីលីពីនមិនបានចូលទៅនេសាទនៅទីនោះឡើយត្រូវចិនរារាំង។
ពាក់ព័ន្ធនិងសកម្មភាពខាងលើនេះដែរ ក្រសួងការបរទេសហ្វុីលីពីនបានប្រកាសគាំទ្រដល់ការសម្រេចរបស់តុលាការអាជ្ញាកណ្តាល ហើយបានអំពាវនាវដល់ពលរដ្ឋបញ្ចៀសសកម្មភាពបង្ករឲ្យមានហិង្សាណាមួយកើតឡើង។ ហ្វុីលីពីននឹងធ្វើសន្និសីទការសែតនៅទីក្រុងម៉ានីល ស្តីពីការសម្រេចរបស់តុលាការ៕
ប្រែសម្រួល៖ សាធី