ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១និង៤០ នាទីទៅហើយ នៅចំណុចក្រុមទី៨ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង មានករណីអំពើហិ-ង្សាក្នុងគ្រួសារមួយកើតឡើងបង្កដោយប្ដីឈ្មោះ ង៉ុយ សឿន អាយុ៥៤ឆ្នាំ មានទីលំនៅបណ្ដោះអាសន្នភូមិឃុំកើតហេតុខាងលើ បានយកកាំបិតកាចែតកាប់ទៅលើជនរងគ្រោះ ជាប្រពន្ធឈ្មោះទី ស្រីណេត ហៅតយ អាយុ៣៦ឆ្នាំ បណ្ដាលឱ្យរងរបួស ធ្ងន់៣កាំបិតត្រូវត្រង់ចំណុចក្បាលផ្នែកខាងក្រោយ ១កាំបិត,ស្មាខាងស្ដាំ១កាំបិតនិងត្រូវខាងក្រោយខ្នង ១ កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបាននាំ ទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
ទទួលបានព័ត៌មាននេះនិងស្របតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តម សេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំ កម្លាំងនគរបាលផែ្នកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង ចុះទៅឃាត់ខ្លួនជនសង័្សយ ជាប្តីនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ដោយដកហូតបានកាំបិត(ធំមួយ) ជាមធ្យោបាយ ប្រព្រឹត្តិអំពើល្មើសនេះផង។
នៅចំពោះមុខសមត្ថកិច្ចនគរបាលដែលសួរថា មូល ហេតុអ្វីទើបកើតអំពើហិង្សាទាំងកណ្តាលរាត្រីបែបនេះ?ជនសង័្សយរូបនេះឆ្លើយសារភាពថា មូលហេតុដែលនាំទៅដល់ការប្រើប្រាស់អំពើហិង្សាបែបនេះទៅលើភរិយាជាទីស្រឡាញ់ទាំងកណ្តាលរាត្រីបែបនេះ គឺដោយសារតែរឿងប្រច័ណ្ឌខ្លាំងពេក និងធ្លាប់មានជម្លោះជា ច្រើនលើកច្រើនសារកន្លងមកហើយ។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះ ស្ត្រីជាភរិយាត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លាប់ហើយ និងកំពុងបន្តសម្រាកព្យាបាលនៅឯមន្ទីរ ពេទ្យស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រីឯបុរសជាប្តីត្រូវបានសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ អនុវត្តទៅតាមផ្លូវច្បាប់៕