លោកយាយវ័យ៦៧ឆ្នាំម្នាក់​ ដេីរឆ្លងផ្លូវទៅវត្ត​ ស្រាប់តែរថយន្តឃ្លុបបុកកិនស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ លោកយាយម្នាក់វ័យ៦៧ឆ្នាំ​ បានដេីរឆ្លងកាត់ផ្លូវជាតិលេខ៣​ បំណងចូលវត្តកាន់សីល៍​ តែអកុសលត្រូវរថយន្តឃ្លុបបេីកបុក​ និងកិនស្លាប់យ៉ាងរន្ធត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៦​ និង១០នាទីព្រឹក​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ​២០២៤​ត្រង់ចំណុចមុខវត្តទឹកថ្លា ផ្លូវជាតិលេខ០៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ សមត្ថកិច្ចបានឱ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ វង់ សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះគេឃេីញជនរងគ្រោះពាក់អាវស​ និងមានកាន់របស់របបសម្រាប់ប្រគេនព្រះសង្ឃ​ រួចដេីរឆ្លងផ្លូវបំណងមកវត្ត​ដេីម្បីកាន់សីល៍​ ខណៈដេីរឆ្លងពីកេីតមកលិចបានពាក់កណ្ដាលផ្លូវ​ ក៏ត្រូវរថយន្តឃ្លុប ម៉ាក​ JAC HFC ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-9183 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣​ ទិសដៅពីជេីងមកត្បូងបុក​ និងកិនជនរងគ្រោះស្លាប់យ៉ាងរន្ធត់​ ។ ភ្លាមៗតៃកុងរថយន្តបង្កឈប់រថយន្ត​ ចុះគេចខ្លួនបាត់​ ដោយសមត្ថកិច្ចបានឃាត់អ្នករួមដំណើរម្នាក់ឈ្មោះ លន់ ឌីណា ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មករលើកបន្លែ មានទីលំនៅភូមិតាំងរលាង ឃុំកំពង់ពិល ស្រុកពារាំង ខេត្តព្រៃវែង (ពុំមានរងរបួស និងបានប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីសួរនាំ)​ ។
​ ក្រោយកេីតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ​ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ឱ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ ដោះស្រាយបន្តតាមនីតិវិធី​ ។ ដោយឡែកសពជនរងគ្រោះ​ សមត្ថកិច្ចជំនាញបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print