លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៨ ខែមករា រកឃើញយានយន្តល្មើសចំនួន ៦១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ១០០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៨៩គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ១៣៩គ្រឿង និងម៉ូតូ ៥៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦១៦គ្រឿង  រថយន្តធំ ០៣គ្រឿង រថយន្តតូច ៨៣គ្រឿង និងម៉ូតូចំនួន ៥៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៨ថ្ងៃ ពីថ្ងៃទី១-១៨ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១២,៣៩០គ្រឿង រថយន្តធំ ១៤៣គ្រឿង រថយន្តតូច ២,២៥០គ្រឿង ម៉ូតូ ៩,៩៩៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,០៩០គ្រឿង, រថយន្តធំ ៥៤គ្រឿង, រថយន្តតូច ១,១៤២គ្រឿង និងម៉ូតូ ៧,៨៩៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print