សមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន ៤នាក់ ឆ្លងដែនខុសច្បាប់នៅស្រុកស្វាយទាប 

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួន ជនជាតិចិន ៤នាក់ឆ្លងដែនខុសច្បាប់

នៅស្រុកស្វាយទាប ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២៤នេះថា ការឃាត់ខ្លួន ករណីឆ្លងដែនខុសច្បាប់
នៅវេលាម៉ោង៩និង២៥នាទី ថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ នៅព្រំដែនកម្ពុជា វៀតណាមចន្លោះបង្គោលលេខ១៥៣ ស្ថិតក្នុងភូមមិបាត់ថង់ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពបន្តថា ជនជាតិចិនឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាចំនួន០៤នាក់មាន
១-ឈ្មោះ គូ បាវណាន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅខេត្តសានស៊ី ក្រុងយៀកអាន ប្រទេសចិន។

២-ឈ្មោះ ចែង អ៊ីមីញ ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅខេត្ត ហឺណាន ក្រុងណានយាង ប្រទេសចិន។

៣-ឈ្មោះចិន សិន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅខេត្តអានហើយ ក្រុងប៉ានប៉ុ ប្រទេសចិន។

៤-ឈ្មោះ ហ្វូ ស័រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅនីម៉ុងកូ ក្រុងថុងលេវ ប្រទេសចិន។
គ្មានលិខិតឆ្លងដែនទាំង០៤នាក់។

...

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួន ជនជាតិចិន៤នាក់នៅអធិការនគរបាលស្រុកស្វាយទាប ដើម្បីចាតការតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print