ទេសរដ្ឋមន្ត្រីគន់ គីម អនុញ្ញាតឱ្យបណ្ឌិតឆឺតគៀត អាត់ថាកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ÷នៅអគ្គលេខាធិការដ្ឋាននៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានអនុញ្ញាតឱ្យ បណ្ឌិត CHERDKIAT ATTHAKOR ឆឺតគៀត អាត់ថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះកិត្តិសង្គហបណ្ឌិត សម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារអាទិភាពលើវិស័យការងារគ្រោះមន្តរាយនៅកម្ពុជាជា មួយឯកអគ្គរាជទូត និងបានកោតសរសើរ និងថ្លែង អំណរគុណចំពោះការគាំទ្រ ក៏ដូចជាការសហការជួយ សង្គ្រោះគ្រោះអគ្គីភ័យរបស់កងកម្លាំងសង្គ្រោះរបស់ប្រទេសថៃនៅព្រំដែន នាពេលកន្លងមក។

ឯកអគ្គរាជទូតថៃបានថ្លែងអំណរគុណចំពោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ហើយ ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងប្រតិបត្តការសង្រ្គោះនៃប្រទេសទាំងពី។ 

គួរបញ្ជាក់ថា កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ទន្ទឹមនឹងនេះកិត្តិសង្គហបណ្ឌិត និង ឯកអគ្គរាជទូត ក៏បានពិភាក្សាគ្នាអំពីអនុស្សរណៈនៃការយោគយល់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណា ចក្រថៃនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្ត រាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងប្រទេសទាំងពីផងដែរ។

កិត្តិសង្គហបណ្ឌិតលើកឡើងថា គណះកម្មាធិការជាតគ្រប់គ្រងគ្រោះមហន្តរាយ ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នានិងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រទេសជាមិត្ត ជិតខាងក្តី បណ្តាលប្រទេសក្នុងតំបន់អាស៊ានក្តីគឺបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយពេលមានគ្រោះមហន្តរាយកើតឡើង ហើយ ក៏មានដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទាន លើការពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ កន្លង មក និងជាពិសេសស្ថានប័នជំនាញ នៃព្រះរាជាណា ចក្រកម្ពុជា ដូចជាក្រសួងធនធានទឹក និង ឧត្តុនិយម ក្នុងការផ្ដល់ព័ត៌មានព្យាករណ៍នានា ដើម្បីឱ្យអ្នកប្រើប្រាស់យកទិន្នន័យនេះមកប្រើប្រាស់ មានភាពងាយ ស្រួល ក្នុងការធ្វើផែនការត្រៀមរៀបចំ ដែលជាយន្តការក្នុងការឆ្លើយតប ប្រកបដោយ ប្រសិទ្ធភាព ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print