អង់គ្លេស៖ ស្តេច Charles III ត្រៀមនឹងចូលមន្ទីរពេទ្យ ចំណែកព្រះនាងអង់គ្លេស Kate ទើបតែវះកាត់

ចែករំលែក៖

តាមការប្រកាសរបស់វិមាន Buckingham កាលថ្ងៃទី 17 ខែមករា ព្រះមហាក្សត្រអង់គ្លេស Charles III នឹងទទួលការវះកាត់ដោយសារតែជំងឺក្រពេញប្រូស្តាតស្រាល ខណៈដែលព្រះនាង Kate ទើបតែទទួលការវះកាត់ពោះដោយជោគជ័យ ។

សេចក្តីថ្លែងការណ៍ពីវិមាន Buckingham បាននិយាយថា ព្រះរោគរបស់ស្តេច Charles III គឺមានកម្រិតស្រាល ប៉ុន្តែទ្រង់នឹងត្រូវទទួលការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រនៅសប្តាហ៍ក្រោយ។
យោងតាមសេចក្តីប្រកាសផងដែរ សកម្មភាពរបស់ស្តេច Charles III នឹងត្រូវផ្អាកមួយរយៈពេលខ្លី ដើម្បីស្តារព្រះរាជសុខភាពឡើងវិញ។ យោងតាមផែនការដែលរំពឹងទុក ព្រះមហាក្សត្រអង់គ្លេសនឹងមានកិច្ចប្រជុំជាមួយមន្ត្រីបរទេស និងសមាជិកគណៈរដ្ឋមន្ត្រីនៅប្រទេសស្កុតឡែន នៅថ្ងៃទី១៨ ខែមករា។ ទោះយ៉ាងណាក៏ដោយ កិច្ចប្រជុំទាំងនេះត្រូវបានលុបចោល។
ការប្រកាសចុងក្រោយពីវិមាន Buckingham បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីវិមាន Kensington បានប្រកាសថា កូនប្រសាររបស់ព្រះមហាក្សត្រ គឺម្ចាស់ក្សត្រី Kate ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់ពោះតាមការគ្រោងទុក។
វាមិនច្បាស់ទេថា ហេតុអ្វីបានជាម្ចាស់ក្សត្រី Kate ត្រូវវះកាត់បែបនេះ ប៉ុន្តែប្រភពព័ត៌មានពីរាជវាំង អង់គ្លេស បាននិយាយថា បញ្ហានេះ “មិនទាក់ទងនឹងជំងឺមហារីកទេ”។ យោងតាមការប្រកាសរបស់ Kensington Palace ការវះកាត់បានជោគជ័យ ហើយម្ចាស់ក្សត្រី Kate នឹងស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល 10-14 ថ្ងៃទៀត មុនពេលត្រឡប់ទៅផ្ទះវិញ ដើម្បីបន្តដំណើរការព្យាបាល។
នៅក្នុងសេចក្តីប្រកាសនោះ ម្ចាស់ក្សត្រីអង់គ្លេសបានថ្លែងអំណរគុណដល់ប្រជាជនចំពោះការព្រួយបារម្ភរបស់ពួកគេ និងបានសុំទោសចំពោះការពន្យារពេលចូលរួមក្នុងព្រឹត្តិការណ៍នាពេលខាងមុខ។
យោងតាមប្រភពរបស់សារព័ត៌មាន Dailymail ព្រះនាង Kate ត្រូវបានគេណែនាំឱ្យសម្រាករយៈពេល 2-3 ខែហើយការវិលត្រឡប់មកបំពេញមុខងាររាជវង្សអាស្រ័យលើដំបូន្មានរបស់វេជ្ជបណ្ឌិត។
ប្រភពក៏បាននិយាយថា ព្រះនាងខេតនឹងសម្រាកយ៉ាងហោចណាស់រហូតដល់ក្រោយបុណ្យ Easter (៣១ មករា)។ ក្នុងអំឡុងពេលនេះ ព្រះអង្គម្ចាស់ William ក៏នឹងស្នាក់នៅជាមួយភរិយា និងកូនៗរបស់ព្រះអង្គ និងពន្យារពេលសកម្មភាពសាធារណៈផងដែរ៕

...

រូប​ថត​: US Weekly

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print