ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ ពាក់ព័ន្ធករណីគំរាមថានៅធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ​ លោកកំពុង​ចាត់​វិធានការជំនាញបន្ថែមដើម្បីស្វែងរកជនរងគ្រោះ

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បានថ្លែង​ថា៖​ ពាក់ពន្ធ័ករណីគំរាមធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ​ លោកកំពុង​ចាត់​វិធានការជំនាញបន្ថែមកម្លាំង​ ដើម្បីស្វែងរកជនរងគ្រោះ។

ជាក់ស្ដែង​ថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានគូសបញ្ជាក់ថា៖​ សូមជំរាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ពាក់ពន្ធ័ករណីគំរាមថានៅធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ ដែលផ្តើមចេញបញ្ហាក្នុងគ្រួសារ។

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ករណីនេះក្រោយទទួលបានព័ត៍មានកាលពីល្ងាចថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០២៤ សមត្ថកិច្ចជំនាញ​ និងលោកផ្ទាល់បានចុះស្វែងរកជនរងគ្រោះភ្លាមៗ តែកម្លាំងជំនាញកំណត់ទីតាំងមិនទាន់បានព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យមានភ្នំច្រើន។​ លោកបន្តថា​ ព្រឹកនេះកម្លាំងជំនាញ​ និងលោកផ្ទាល់​ បានបន្តប្រើប្រាស់វិធានការជំនាញនិងកម្លាំងបន្ថែមដើម្បីស្វែងរកជនរងគ្រោះ

...

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានបញ្ជាក់បន្ថែមថា​ ប្អូនប្រុស សូមប្អូនគិតឡើងវិញ គ្មានបញ្ហាណាដែលយើងមិនអាចដោះស្រាយបាននោះទេ ! វាស្ថិតនៅលើពេលវេលា សូមប្អូនកុំជ្រើសរើសយកផ្លូវនេះ អាណិតកូនគ្នាមិនដឹងអ្វីនោះទេ ! ក្រុមគ្រួសាររបស់ប្អូនបានតេហៅប្រពន្ធប្អូនឡើងពីកំពង់សោមមកដើម្បីជជែកគ្នាជាមួយប្អូនហើយ សង្ឃឹមថាប្អូននិងបានឃើញសារនេះ ហើយប្អូននិងត្រលប់មកវិញដើម្បីដោះស្រាយជាមួយប្រពន្ធរបស់ប្អូន ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print