វាយប្លន់យកម៉ូតូហុងដាសេ១២៥ ពីយុវជន២នាក់បានដោយសុវត្ថិភាព ក្រោយមកចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ត្រូវបានជនសង្ស័យមានគ្នា៤នាក់ប្រដាប់ដោយដំបងបានស្ទាក់វាយប្លន់យកម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

...

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះសិលីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងឈ្មោះ ធូ សារី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកឡាន ស្នាក់ជិតរោងចក្រប៊ើរី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិកោះចេកស្រុកពាមជ ខេត្តព្រៃវែង។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានជិះម៉ូតូ២គ្រឿង១គ្រឿងម៉ូតូគុបជ្រុងមានគ្នា២នាក់ និងម៉ូតូ១គ្រឿងទៀតម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FN-1479 ទើបចេញពីម្តុំរោងចក្រប៊ើរី ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ បំណងដឹកមិត្តភក្តិទៅកន្លែងសម្រាកនៅកន្លែងធ្វើការនៅជិតសាលាកូរ៉េ ខណៈមកដល់ចំណុចខាងលិចផ្លូវរថភ្លើងស្រាប់តែលេចមុខជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូហុងដាមិនចាំស្លាកលេខប្រដាប់ដោយដំបងមកស្ទាក់វាយបណ្តាលឲ្យបុរសម្នាក់រងរបួសបែកក្បាលហើយប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅនៅទីស្នាក់ការនគរបាលប៉ុស្តិ៍សំរោងក្រោមដើម្បីលំណត់មុខសញ្ញានិងស្រាវជ្រាវតាមរយៈស្លាកលេខម៉ូតូ។

បន្ទាប់ពីកើតហេតុប្រមាណ១ម៉ោងក្រោយមកសមត្ថកិច្ចក៏បានកំណត់មុខសញ្ញានិងតាមចាប់បក្ខពួកជនសង្ស័យបានម្នាក់ ចំណែក៣នាក់ទៀតរួមទាំងម៉ូតូបានគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្នរងចាំសួរចម្លើយតាមចាប់បក្ខពួកយកមកចាត់កាតាមផ្លូវច្បាប់៕

image3

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print