រឿងគោស៊ីស្រូ វក្លាយជាហិង្សាម្នាក់ចូលពេទ្យម្នាក់ចូលគុក

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់បន្ទាប់ពីបានប្រើហឹង្សា ដោយ

បានយកដំបងឬស្សីវាយទៅលើក្មេងស្រីរងគ្រោះគ្រាន់តែរឿងគោស៊ីស្រូវ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៤នេះថា
សង្ស័យឈ្មោះប្រាក់ យឿន ភេទស្រីអាយុ ៥៣ឆ្នាំមុខរបរកសិករ រស់នៅភូមិតាសេកឃុំគគីស្រុករមាសហែកខេត្តស្វាយរៀង។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ  មានមីងយ៉ាន  អាយុ ១៤ឆ្នាំមុខរបរសិស្សរស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

ប្រភពបន្តថា កាលពីវេលាម៉ោង១និង២៤នាទីរសៀលនាទីថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២៤ មានករណីហិង្សាដោយ ចេតនាមានស្ថានទំងន់ទោសមួយកើតឡើងស្ថិតនៅត្រង់ចំណុចភូមិតាសេកឃុំគគីស្រុករមាសហែកខេត្តស្វាយរៀង បង្កដោយជនសង្ស័យឈ្មោះប្រាក់ យឿន  បានយកដំបងឬស្សីវាយ ទៅលើជនរងគ្រោះ បណ្ដាលអោយរងរបួសធ្ងន់ដោយសារ មូលហេតុ  សត្វគោ របស់ជនរងគ្រោះ បានទៅស៊ីស្រូវរបស់ជនសង្ស័យ ហើយ ជនសង្ស័យបានដណ្ដើម យកគោនោះទុក ដើម្បីទាមទារសំណងជា លុយ ប៉ុន្តែមិនឲ្យ  ក៏មានការឈ្លោះប្រកែកគ្នារហូតឈានដល់ប្រើហិង្សា តែម្ដង៕

...

ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print