សេចក្តីជូនដំណឹងស្តីពី៖ ការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យសម្រាប់មុខដំណែងនៅទំនេរ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា “គ.ប.ក. មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា៖ គ.ប.ក. នឹងរៀបចំធ្វើការជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គល ឯករាជ្យសម្រាប់មុខតំណែងនៅទំនេរចំនួន ២ (ពីរ)រូប ដែលរួមមាន៖

– អតីតចៅក្រម ១រូប
– បុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកសេដ្ឋកិច្ច ១រូប។
បេក្ខជនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ សម្រាប់មុខតំណែងនៅទំនេរ ត្រូវបំពេញនូវរាល់លក្ខខណ្ឌដូចខាងក្រោម៖
១. លក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំ
បេក្ខជនដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យជាអតីតចៅក្រម និងអ្នកមាន ចំណេះដឹងផ្នែកសេដ្ឋកិច្ច ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
– មានសញ្ជាតិខ្មែរ
– មានអាយុយ៉ាងតិច ៣៥ (សាមសិបប្រាំ)ឆ្នាំ
– មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ
– មានកិត្តិយសនៅក្នុងវិជ្ជាជីវៈរបស់ខ្លួន ជាមួយបទពិសោធការងារយ៉ាងតិច ៥ (ប្រាំ)ឆ្នាំ
– ត្រូវបានទទួលស្គាល់ថាមានអត្តចរិតល្អ កេរ្តិ៍ឈ្មោះល្អ ភាពស្មោះត្រង់ និងសុចរិតភាព
– មានអតីតភាពជាចៅក្រម សម្រាប់សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យដែលជាអតីតចៅក្រម
– មានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ឬមានសញ្ញាបត្រកម្រិតលើសពីនេះពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ច សម្រាប់ សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យដែលមានចំណេះដឹងនិងបទពិសោធផ្នែកសេដ្ឋកិច្ច។
២. កាលបរិច្ឆេទនិងទីកន្លែងទទួលពាក្យស្នើសុំបេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់ មុខតំណែងនៅទំនេរ អាចមកទទួលពាក្យស្នើសុំ (ដូចមានគំរូជូនភ្ជាប់) នៅអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម រៀងរាល់ ម៉ោងធ្វើការ ឬអាចទាញយកតាមរយៈគេហទំព័រ www.moc.gov.kh និង www.ccfdg.gov.kh។

បេក្ខជនត្រូវដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗពាក់ព័ន្ធនានា នៅអគ្គនាយកដ្ឋាន ក.ប.ប. រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

៣. នីតិវិធីនៃការជ្រើសរើស

បេក្ខជនដែលបានដាក់ពាក្យស្នើសុំនឹងត្រូវធ្វើការជ្រើសរើសសម្រាំង ដោយផ្អែកលើចំណេះដឹង ជំនាញ បទពិសោធ និងលក្ខណសម្បត្តិគ្រប់គ្រាន់។ បេក្ខជនដែលជាប់សម្រាំងនឹងត្រូវធ្វើការប្រឡងវិញ្ញាសាផ្ទាល់មាត់។ កាលបរិច្ឆេទប្រកាសបេក្ខជនដែលជាប់សម្រាំង និងកាលបរិច្ឆេទនិងទីកន្លែងនៃការប្រឡងវិញ្ញាសា ផ្ទាល់មាត់ នឹងត្រូវជូនដំណឹងដោយអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាននៃគណៈកម្មការ ជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់មុខតំណែងនៅទំនេរ។

៤. អាសយដ្ឋានទំនាក់ទំនង

បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់ មុខតំណែងនៅទំនេរ អាចទំនាក់ទំនងសួរព័ត៌មាននៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ផ្លូវលេខ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ (៨៥៥) ៩៨ ៨៨៩ ៨៨៩,ឬ(៨៥៥) ១៧ ៥០០ ៧៧០ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print