យន្តហោះដែលធ្លាក់នៅអាហ្វហ្គានីស្ថានគឺជារបស់រុស្ស៊ី មិនមែនយន្តហោះឥណ្ឌានោះឡើយ

ចែករំលែក៖

ទីភ្នាក់ងារដឹកជញ្ជូនអាកាសចរណ៍សហព័ន្ធរុស្ស៊ី Rosaviatsia បានបញ្ជាក់ថា យន្តហោះពាណិជ្ជកម្មរុស្ស៊ីមួយគ្រឿងបានធ្លាក់នៅតំបន់ភ្នំនៃប្រទេសអាហ្វហ្គានីស្ថាន។

ទីភ្នាក់ងារព័ត៌មាន Reuters និង RT បានដកស្រង់សម្តីលោក Zabihullah Amiri ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលខេត្ត Badakhshan បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅព្រឹកនេះ (២១ មករា) នៅក្នុងខេត្ត Badakhshan ភាគឦសានប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមស្រាវជ្រាវត្រូវបានបញ្ជូនទៅកាន់តំបន់ដែលគ្រោះថ្នាក់បានកើតឡើង។ នេះជាតំបន់ដាច់ស្រយាលមួយដែលមានចម្ងាយ 200km ពីទីរួមខេត្ត ហើយវានឹងចំណាយពេលក្រុមរុករក 12 ម៉ោងដើម្បីទៅដល់ទីនោះ។
ពេលដំបូង មានព័ត៌មានផ្សាយថាជាយន្តហោះរបស់ឥណ្ឌា ពេលនេះត្រូវបានមន្ត្រីអាអាកាសចរណ៍ស៉ីវិលរបស់ប្រទេសឥណ្ឌាបាននិយាយថា យន្តហោះនោះមិនមែនជាយន្តហោះពាណិជ្ជកម្ម ឬជាយន្តហោះជួលលក្ខណៈឯកជនឥណ្ឌាទេ។ លោក Zabihullah Amiri អ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត Badakhshan បានប្រាប់ Reuters ថា ក្រុមសង្រ្គោះត្រូវបានបញ្ជូនទៅកាន់ទីតាំងនៃការធ្លាក់យន្តហោះ ។
ដោយឡែក អាជ្ញាធរអាកាសចរណ៍
រុស្ស៉ីនិយាយថា យន្តហោះរុស្ស៉ីដែលមានមនុស្ស ៦នាក់នៅលើនោះ ក៏បាត់ដានចេញពីប្រព័ន្ធរ៉ាដា នៅត្រង់ប្រទេសអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃសៅរ៍នោះដែរ ក្រោយប៉ូលិសក្នុងតំបន់របស់អាហ្វហ្គានីស្ថានទទួលបានរបាយការណ៍អំពីការធ្លាក់យន្តហោះ។ វាជាជើងហោះហើរសង្គ្រោះបន្ទាន់ដែលធ្វើដំណើរចេញពីឥណ្ឌា ឆ្លងកាត់អ៊ូសបេគីស្ថាន ឆ្ពោះមកកាន់ទីក្រុងមូ៉ស្គូ តាមរយៈយន្តហោះ Falcon 10 ផលិតដោយបារាំងក្នុងឆ្នាំ ១៩៧៨៕ ដោយធីរីណា

...

រូប​ថត​: Vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print