ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ភរិយា លោកអភិបាលខណ្ឌ និងជាប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព នុងអភុវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងព្រមទាំងមានការចូលរួមពីលោកអភិបាលរងខណ្ឌ, មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋប្រមាណ៥០០នាក់ ។
ស្ថាបនាប្រព័ន្ធលូប្រវែង ៤៣០ម x ០.៨ និងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ប្រវែង ២២៧ម x ៥ម កម្រាស់ ០.១៥ម ស្ថិតក្នុងក្រុម១៤, ១៥, ១៦ ភូមិទួលគោក ដោយប្រើប្រាស់ថវិកាខណ្ឌ ឆ្នាំ២០១៦ និងស្ថាបនាប្រព័ន្ធលូប្រវែង ៣៣៩ម x ០.៨ និងស្ថាបនាផ្លូវបេតុងគ្មានឆ្អឹងសរសៃដែកប្រវែង ៩១ម x ៤ម ស្ថិតក្នុងក្រុម១៤, ១៥, ១៦ ភូមិទួលគោក ដោយប្រើប្រាស់មូលនិធិសង្កាត់ ឆ្នាំ២០១៦ ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានជូនវត្ថុអនុស្សាវរីយ៍ ជាសារុងដល់ប្រជាពលរដ្ឋដែលបានចូលរួមម្នាក់១ផងដែរ ៕
ដោយ៖ សហការី