ក្លិប Brighton & Hove Albion បានចុះហត្ថលេខានាំយកកីឡាករជម្រើសជាតិអាហ្សង់ទីន U-23 កីឡាករ Valentin Barco ពីក្លិប Boca Juniors ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។ នេះបើយោងតាមក្លិបនៅភាគខាងត្បូងអង់គ្លេសបានប្រកាសកាលពីថ្ងៃអាទិត្យ។
កីឡាករវ័យ១៩ឆ្នាំរូបនេះបានចាប់ផ្តើមនៅក្នុងការប្រកួតលីកកំពូលអាហ្សង់ទីន Primera Division ចំនួន១៨លើកសម្រាប់ Boca កាលពីឆ្នាំមុន ហើយបានបង្ហាញខ្លួនចំនួន៩ដងក្នុងយុទ្ធនាការ Copa Libertadores របស់ពួកគេ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ។
លោក David Weir នាយកបច្ចេកទេសរបស់ក្លិប Brighton បាននិយាយថា “គាត់បានលេងភាគច្រើននៅផ្នែកខាងឆ្វេង ក្នុងនាមជាខ្សែការពារស្លាប និងស្លាប ប៉ុន្តែក៏បានបង្ហាញពីភាពប៉ិនប្រសប់របស់គាត់ជាមួយនឹង Boca ដែលលេងនៅខ្សែបម្រើ” ។
Barco បច្ចុប្បន្ន កំពុង តំណាង ឲ្យក្រុម អាហ្សង់ទីន ក្នុង ការ ប្រកួត ជម្រុះ អូឡាំពិក អាមេរិក ខាង ត្បូង ក្នុង ប្រទេស វ៉េណេស៊ុយអេឡា ដែល នឹង បញ្ចប់ នៅ ថ្ងៃ ទី១១ ខែ កុម្ភៈខាងមុខ។
បច្ចុប្បន្ន Brighton ឈរនៅលេខរៀងទី៨ ក្នុងក្របខណ្ឌ Premier League ដោយមាន៣១ពិន្ទុពីការប្រកួតចំនួន២០ ហើយនឹងទទួលក្រុមភ្ញៀវ Wolverhampton Wanderers នៅរាត្រីថ្ងៃចន្ទនេះ ៕ (រូបភាព ៖ Reuters/CNA)