មន្ត្រីនគរបាលស័ក្តិ៤ម្នាក់មានបញ្ហាទំនាស់រឿងដីធ្លី សម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ សពបុរសម្នាក់ត្រូវគេប្រទះឃើញដោយការធ្វើអត្តឃាតចងក នៅក្នុងផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច។

ហេតុការណ៍ចងកនេះ បង្កឲ្យមានការភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង១១និហ៣៥នាទីព្រឹកថ្ងៃទី ២៣ខែមករាឆ្នាំ២០២៤ដែលស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

ជនរងគ្រោះមានឈ្មោះ ជួន ភឿន ភេទប្រុស អាយុ៥៤ ឆ្នាំមានមុខរបរជាមន្ត្រីនគរបាល មានទីលំនៅបច្ចុប្បន្នភូមិ ដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

មុនពេលកើតហេតុ គេតែងឮជនរងគ្រោះនិយាយរឿង បញ្ហាពាក់ព័ន្ធនឹងទំនាស់ដីធ្លីដែលមិនទាន់ដោះស្រាយរួច ស្រាប់តែដល់ថ្ងៃកើតហេតុក៏ប្រទះឃើញជនរងគ្រោះចងក សម្លាប់ខ្លួននៅក្នុងផ្ទះរបស់គាត់តែម្ដង។

...

សមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យឃើញផ្នែកដងខ្លួន ផ្នែកក្បាលភ្នែកអវៈយវៈ រួចបញ្ជាក់ថា សពខាងលើ ពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយសារបញ្ហារឿងទំនាស់ដីធ្លី នឹងមិនមានជាប់ពាក់ ព័ន្ធនឹងអំពើឃាតកម្មឡើយ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print