ចាប់ពីថ្ងៃនេះ​ដល់​ថ្ងៃ​ទី​២៨! នឹងមានការរអាក់រអួលខ្លះៗនៃចរន្តអគ្គិសនីនៅតំបន់មួយចំនួន​ ក្នុងរាជធានីភ្នំពេញ​និង​ខេត្ត​កណ្ដាល​

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គីសនីកម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គីសនីកម្ពុជា​ បានបញ្ជាក់ថា​ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ជាមួយគ្នានេះ​ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

...

បច្ចុប្បន្ន​ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល​ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យមានចរន្តប្រើប្រាស់ឡើងវិញទៅតាមពេលវេលា​ និងម៉ោង​កំណត់​។អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print