(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅភូមិសាស្រ្តបឹងតាមោក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
សូមបញ្ជាក់ថា ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលអគ្គបញ្ជាការដ្ឋានថ្មី នៅភូមិសាស្រ្តបឹងតាមោក មុនឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ១ថ្ងៃ ដើម្បីជាការរៀបចំផងដែរ ដើម្បីកម្មវិធីថ្ងៃនេះ ។
សូមជម្រាបជូនថា ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលអគ្គបញ្ជាការដ្ឋានថ្មី ស្ថិតនៅភូមិសាស្រ្តបឹងតាមោក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាមួយថ្នាក់នាំ ចំណុះឱ្យអគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បួងសួងសុំសេចក្តីសុខ និងជូនពរដល់ ពលទាហាន នាយរង នាយទាហាន ទាំងអស់ មានសុខភាពល្អ ៕
ដោយ ៖ សិលា