ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :

១- មូលហេតុអីថាឧកញ៉ា ថៅកែធំៗអាចលក់កសិផលទៅប្រទេសជិតខាងបានថ្លៃខ្ពស់ = តែកសិករមិនអាចលក់បានតម្លៃខ្ពស់ដូចគេ?
២- កម្ពុជាអនុវត្តន៍សេដ្ឋកិច្ចទីផ្សារ = តម្លៃទំនិញនិងកសិផលអាស្រ័យលើការស្រុះស្រួលរវាងអ្នកទិញនិងអ្នកលក់?
៣- មេបក្សប្រឆាំងដាក់លិខិតទៅមេបក្សប្រឆាំង = សរបញ្ជាក់ថាបក្សប្រឆាំងទាំង២ជាបក្សប្រឆាំងដោយឡែកពីគ្នានិងមិនត្រូវគ្នា?
៤- គ្រាន់តែអាសនៈតិចតួចក៏ដណ្តើមគ្នាមិនដាច់ស្រេចដែរ = បក្សប្រឆាំងជាបក្សអនាធិបតេយ្យនិងមិនទុកចិត្តគ្នា បក្សមួយៗគិតតែផលប្រយោជន៍ខ្លួនឯង គ្មានគិតរឿងផលប្រយោជន៍ជាតិស្អីទេ?
៥- ការផ្សាយថាមានការលក់ដីព្រៃរដ្ឋរាប់រយហិត = គ្មាននរណាមានសិទ្ធិយកដីរដ្ឋទៅលក់រាប់រយហិតបានទេ នាសម័យនេះទៅហើយ?
៦- បើនៅតែធ្វើសកម្មភាពបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = ការទទួលខុសត្រូវចំពោះមុខច្បាប់នៅតែមានបន្ត?
៧- បើអត់មានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល = ហើយនៅត្រូវគេចាប់ទៀតសឹមចោទថាគេរំលោភសិទ្ធិយើង?
៨- ការចាប់ចងអាស្រ័យលើបទល្មើសច្បាប់ = មិនផ្អែកលើនិន្នាកានយោបាយទេ?
៩- បើគ្រាន់តែមានមតិផ្ទុយអត់មានបញ្ហាអ្វីទេ = លើកលែងតែធ្វើសកម្មភាពប្រឆាំងដែលនាំឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ?
១០- ការផ្សព្វផ្សាយពត៌មានមិនពិតប៉ះពាល់ដល់សន្តិសុខជាតិ = នៅប្រទេសណាក៏គេមិនអនុញ្ញាតដែរ? ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print