ខេត្តស្វាយរៀង៖ ក្រុមឈ្មួញប្រមូលទិញ អាចម៌គោក្របី នាំចេញទៅប្រទេសវៀតណាម នៅស្រុកចន្ទ្រា។
បើតាមប្រជាពលរដ្ឋនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្រ្ទា បានប្រាប់អ្នកសារព័ត៌មាន ថា
រយៈពេល០៣ខែ ចាប់តាំងពីខែ១១ ២០២៣មកដល់ខែមករា២០២៤នេះមានឈ្មួញវៀតណាម ជាច្រើន បាន ដើរប្រមូលទិញ អាចម៌គោ អាចម៌ក្របី ដឹកទៅប្រទេសវៀតណាម ។
ប្រភពបន្តថា អាចម៌គោ អាចម៌ក្របីស្ងួត ក្នុង១ការ៉ុង លក់បាន២,៥០០រៀល(១ការ៉ុង១៧គីឡូ) ហើយក្នុង១គ្រួសារគេចិញ្ចឹមគោ និងក្របីយ៉ាងតិច៣០ក្បាលទៅ១០០ក្បាល ដូច្នេះ គេប្រមូលអាចម៌គោ ក្របី ហាល ក្នុង១ខែគ្រួសារខ្លះប្រមូលបាន បានចាប់ពី៥០ការ៉ុង ទៅ១០០ការ៉ុង គិតជាប្រាក់លក់បាន១២០,០០០រៀលទៅ២៥០,០០០រៀល គ្រួសារខ្លះប្រមូលបាន ១៥០ការ៉ុង លក់បាន៣៧០,០០០រៀល។
ប្រជាកសិករអ្នកចិញ្ចឹមសត្វគោនិងក្របី បានលើឡើងថា បើគិតជាមធម្យម ក្នុងឃុំចន្ទ្រា ក្នុងមួយគ្រួសារយ៉ាងតិច៣០០គ្រួសារដែរដែលចិញ្ចឹមគោក្របី ហើយប្រជាពលរដ្ឋដែលរស់តាមបន្ទាត់ព្រំដែននៃស្រុកចន្ទ្រា គឺមានប្រជាពលរដ្ឋប្រមាណ៨០ភាគរយហើយដែលប្រកបមុខរបរចិញ្ចឹមសត្វគោក្របី គឺមាន០៦ឃុំ មានឃុំចន្ទ្រា ឃុំច្រេស ឃុំគគីរ ឃុំមេ.សថ្ងក ឃុំសំរោង និងឃុំទួលស្តី ដូច្នេះបើរាប់អ្នកចិញ្ចឹមក្របី គឺមនិនតិចជាង១ពាន់គ្រួសារទេ ។
ប្រជាកសិករអ្នកចិញ្ចឹមសត្វគោក្របី បានលើកឡើងថា អាចម៌គោក្របីឈ្មួញវៀតណាមប្រមូលទិញឲ្យតម្លៃថោក ប្រសិនបើ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង មានវិធានការទប់ស្កាត់ ការនាំចេញអាចម៌គោក្របីទៅប្រទេសជិតខាង ហើយរកទុនវិនិយោគ បង្កើតសហគ្រាស ខ្នាតតូចឬខ្នាតមធ្យម ផលិតជីធម្មជាតិនៅមូលដ្ឋាន ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក លាមកសត្វ និងរុក្ខជាតិ កាកសំណល់សំរាម កែឆ្នៃផលិតជីធម្មជាតិ សម្រាប់លក់ចែកជូនប្រជាកសិករប្រើប្រាស់លើដំណាំស្រូវ និងបន្លែបង្កា ជាពិសេសចូលរួមអនុវត្តន៍គោលនយោបាយ ភូមិមួយផលិតផលមួយ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពទើបល្អប្រសើរ។
ទាក់ទិនករណីនេះដែរលោកប៉ែនចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងបានប្រាប់ថា នៅក្នុងស្រុកចន្ទ្រា មានប្រជាពលរដ្ឋចិញ្ចឹមសត្វគោក្របីសុប១៩,១៣៤ក្បាល ក្នុងនោះសត្វក្របីសរុប៨,៥៣២ក្បាល សត្វគោចំនួន១០,៦០២ក្បាល គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ៕