ខេត្តរតនគិរី៖ ជនសង្ស័យចំនួន៣នាក់ត្រូវ
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារឃាត់ជាបន្តបន្ទាប់ជាក្រុមអ្នករក្សាទុកនឹងចែកចាយនូវសារធាតុញៀនខុសច្បាប់។
ការចុះឃាត់ខ្លួននោះក្រោមបញ្ជាលោកឧត្តមសេនីយ៏ត្រី កង សៅគុណមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារនៅម៉ោង៣.០០នាទីថ្ងៃទី២៥ខែមករាឆ្នាំ២០២៤។
ក្នុងការចុះប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត៤នាក់ដឹកនាំដោយលោកវរសេនីយ៏ត្រី ជុន បូរ៉ាមេបញ្ជាការកងរាជអាវុធហត្ថស្រុក បានសហការណ៏ជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកគូលែនចំនួន៣នាក់ទៀតអនុវត្តន៍ដីការបង្គាប់ឲ្យចាប់ខ្លួន។
ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម រដ្ឋាភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដជាមុខសញ្ញាចែកចាយនូវសារធាតុញៀនដ៏សកម្មប្រចាំស្រុកជាំក្សាន្តនិងស្រុកគូលែន។
តាមដីការលេខ៧០ ត.ព្រ/២២ចុះថ្ងៃទី៤ខែតុលាឆ្នាំ២០២២ដែលចេញដោយលោក សាយ ណូរិទ្ធ ចៅក្រមសេុីបសួរសាលាដំបូងខេត្តព្រះវិហារ។
ក្រោយពីកម្លាំងធ្វើកាឃាត់ខ្លួន
ហើយក៏បានឆែកឆេរនឹងដកហូតវត្ថុតាងមួយចំនួនរួមមាន៖
ទី១.កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន១ដើម។
ទី២.គ្រាប់កាំភ្លើងខ្លីចំនួន៦គ្រាប់។
ទី៣.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់។
ទី៤.ទូរសព្វ័ដៃចំនួន២គ្រឿង។
ហើយកម្លាំងសមត្ថកិច្ចធ្វើការឆែកទូរស័ព្ទរកឃើញតេឡេក្រាមឈ្មោះសរសេរជាភាសាអងគ្លេសKA KA KO KOតែងតែបានទំនាក់ទំនងផ្ញើរអំពីរាល់សកម្មភាពកន្លងមកជាមួយឈ្មោះសោម រដ្ឋាដែលជាជនជាប់ចោទខាងលើការសុំលុយ។
លុះវេលាម៉ោងប្រមាណជា៩.៤៥នាទីថ្ងៃទី២៥ខែមករាឆ្នាំ២០២៤
កម្លាំងចុះទៅដល់ផ្ទះធ្វើកាឃាត់ខ្លួនជនសង្ស័យ
ម្នាក់បន្ថែមទៀតឈ្មោះ អ៊ា ឈូករត្ន័ ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរត់តាក់សុីស្នាក់នៅភូមិស្រអែមត្បូងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទី២កម្លាំងសមត្ថកិច្ចក៏បានដកហូតវត្ថុតាំងទូរសព្វ័ដៃបានចំនួន២គ្រឿងបន្ថែមទៀត។
ក្រោយកម្លាំងសមត្ថកិច្ចដកហូតទូរស័ព្ទហើយធ្វើការសួរនាំនិងចម្លើយមាន
ទំនាក់ទំនងទិញថ្នាំញៀនពីឈ្មោះសោម រដ្ឋា។
ហើយកម្លាំងសមត្ថកិច្ចជំនាញ
ឲ្យឈ្មោះសោម រដ្ឋាទូរសព្វ័និយាយឆ្លងឆ្លើយជាមួយនឹងជនសង្ស័យម្នាក់ទៀតកំណត់ទីតាំងគ្នាយកគ្រឿងញៀន
នៅក្នុងភូមិត្មាតបេុីយឃុំព្រីងធំស្រុកជាំក្សាន្តខេត្តព្រះវិហារ
នៅម៉ោង២.៣០រនាទីសៀលថ្ងៃខែឆ្នាំដដែល។
ជនសង្ស័យទី៣
ឈ្មោះគង់ រ៉ូ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់
នៅភូមិក្របៅឃុំគូលែនត្បូងស្រុកគូលែនខេត្តព្រះវិហារ រួមនឹងវត្ថុតាងទូរសព្វ័ដៃចំនួន១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាំងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់កាបន្តតាមនីតិវិធី៕ ដោយ៖ជីវ័ន្ត