ACU៖​ ក្រសួងធម្មការ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និងក្រសួងមុខងារសាធារណៈ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖ យោងតាម​ប្រភពព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ហៅកាត់​ថា​ACU​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២៧​  ខែមករា​ ឆ្នាំ​២០២៤នេះថា ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបញ្ជាក់ថា​ វឌ្ឍនភាពការងារ គិតត្រឹមព្រឹកនេះ បានចំនួន ៩៩.០៦% នៃចំនួនបុគ្គលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៨,២៧៩ រូប។ នៅសល់ ៤ ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ ឆ្នាំ២០២៤ តាមច្បាប់កំណត់ នឹងបញ្ចប់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

ACU បានឱ្យដឹងទៀតថា គិតត្រឹមព្រឹកថ្ងៃទី២៧ មករា​នេះ បុគ្គលចំនួន ១៧១រូប នៅមិនទាន់មកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤ ដូច្នេះសូមបុគ្គលជាប់កាតព្វកិច្ចប្រកាសទាំងអស់ អញ្ជើញមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ឱ្យបានទាន់ពេលវេលា។ 

សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្រសួង-ស្ថាប័នចំនួន ០៣ រួមមាន ៖ ក្រសួងធម្មការ និងសាសនា ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ បានបញ្ចប់ការប្រកាសទាំងស្រុង ១០០% នៃចំនួនបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤។ 

ដោយឡែក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ព្រឹកមិញនេះ ក្រសួងមុខងារសាធារណៈ ក៏បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួន ទាំងស្រុង ១០០ % ផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print