លោក Xavi គ្រូបង្វឹក Barcelona បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការលាឈប់ពីតំណែងនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីចាញ់ 5-3 នៅផ្ទះ Villarreal ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤៤ឆ្នាំនេះបាននិយាយថាទោះបីជាក្រុមគាត់ឈ្នះជើងឯកChampions League ក៏ដោយ។
ក្រោយចាញ់ Villarreal ក្រុមBarcelona ចាញ់ពិន្ទុក្រុមលេខ1 Real Madrid រហូតដល់១០ពិន្ទុនេះក៏ជាបរាជ័យផ្ទន់ៗគ្នាបន្ទាប់ពីចាញ់ Athletic Clubក្នុងកម្មវិធី អេស្ប៉ាញ Cup។
ចំណែកលោក Jurgen Klopp បានធ្វើឱ្យកក្រើកពិភពបាល់ទាត់កាលពីថ្ងៃសុក្រ បន្ទាប់ពីគាត់បានប្រកាសថាគាត់នឹងចាកចេញពីក្រុមហង្សក្រហម Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Klopp បានធ្វើវីដេអូមួយប្រាប់ពីដំណឹងលាឈប់របស់គាត់ទៅកាន់កូនក្រុម បុគ្គលិក និង អ្នកគាំទ្រគាត់ដោយផ្ទាល់ដែលធ្វើឲពួកគេមានការភ្ញាក់ផ្អើលខ្លាំងហើយមានអ្នកខ្លះស្រក់ទឹកភ្នែកក្រោយលឺដំណឹង។