ភ្នំពេញ៖ មុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន យ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច ហើយរត់គេចខ្លួនបាត់។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីជនសង្ស័យរូបនេះ ក្រោយលួចយកម៉ូតូ ប្រព្រឹត្តល្មើសកាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខក្រុមហ៊ុនលេខ១៨K ផ្លូវ១១៣៤z សង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យឈ្មោះ ធី ផានិត ហៅនិត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ សេរី២០១៩ ផ្លាកលេខ សៀមរាប AH-០៥៣៥។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា